ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មួយគ្រួសារប្តីប្រពន្ធ និងកូនស្រីស្លាប់ទាំងអស់ សង្ស័យដាក់ថ្នាំពុលសម្លាប់គ្រួសារខ្លួនឯង

    BY Khmernote Media August 21, 2019
    មួយគ្រួសារប្តីប្រពន្ធ និងកូនស្រីស្លាប់ទាំងអស់ សង្ស័យដាក់ថ្នាំពុលសម្លាប់គ្រួសារខ្លួនឯង

    ក្រុងព្រះសីហនុ- ករណីមនុស្សក្នុងគ្រួសារមួយនៅ ក្រុម៧ ភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ បានស្លាប់កាលពីម៉ោង៨យប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ក្នុងនោះបុរសជាឪពុក និងកូនស្រីស្លាប់ក្នុងផ្ទះ និងស្ត្រីជាម្តាយបានស្លាប់ដូចគ្នាពេលនាំទៅមន្ទីរពេទ្យ នគរបាលបញ្ជាក់តាមរបាយការណ៍ជាបឋមថា ជនរងគ្រោះស្លាប់ដោយសារធាតុថ្នាំពុល ដែលនគរបាលបានសន្និដ្ឋានជាជាជំហានដំបូងថា ទំនងជាមានជនរងគ្រោះណាម្នាក់ក្នុងចំណោមម្តាយឬឪពុកដាក់ថ្នាំពុល ដើម្បីសម្លាប់ក្រុមគ្រួសារនេះទាំងមូល។

    ជនរងគ្រោះជាឪពុកមានឈ្មោះ លី ខេង អាយុ ៤៣ឆ្នាំ មុខរបរអ្នកម៉ៅការ និងកូនស្រីឈ្មោះ លី សុីវឈីង អាយុ១២ឆ្នាំ មុខរបរសិស្ស ចំណែកស្ត្រីជាម្តាយឈ្មោះ មុឹង ចាន់ផល អាយុ ៤១ឆ្នាំ មុខរបរ អ៊ុតសក់។ ទោះជាយ៉ាងនេះ រហូតមកទល់នឹងព្រឹកថ្ងៃ២១ ខែសីហា ឆ្នាំ២០១៩នេះ សមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់បានអំពីដើមហេតុនេះថា កើតឡើងដោយសារមូលហេតុអ្វី ដោយគ្រាន់តែបញ្ជាក់ថា នេះគឺជាអំពើដាក់ថ្នាំពុលសម្លាប់ក្រុមគ្រួសារឯង មិនមែនជាអំពើឃាតកម្មបង្កឡើងពីភាគីផ្សេងនោះទេ និងថាបច្ចុប្បន្នសម្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវបន្តតាមនិតិវិធី៕

    ប្រភព៖ លោក Huy Bunleng

    Share This Post:
    MPO4D jitutoto mpo4d Mpoplay