ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បេក្ខជនពិការភាព​ទាំងពីរនាក់ ទទួលបានរង្វាន់លើកទឹកចិត្តពីអភិបាលខេត្តកំពង់ធំ ហើយឯកឧត្តមនឹងផ្តល់កុំព្យូទ័រយួរដៃម្នាក់មួយគ្រឿង ទោះបីលទ្ធផលប្រឡងយ៉ាងណាក៏ដោយ

    BY Khmernote Media August 21, 2019
    បេក្ខជនពិការភាព​ទាំងពីរនាក់ ទទួលបានរង្វាន់លើកទឹកចិត្តពីអភិបាលខេត្តកំពង់ធំ ហើយឯកឧត្តមនឹងផ្តល់កុំព្យូទ័រយួរដៃម្នាក់មួយគ្រឿង ទោះបីលទ្ធផលប្រឡងយ៉ាងណាក៏ដោយ

    សិស្សពិការភាពចំនួន ២នាក់ ដែលជាបេក្ខជនប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានជួបជាមួយនឹងឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ម្សិលមិញនេះ ដោយបេក្ខជនទាំង២រូបទទួលបានអំណោយជារង្វាន់លើកទឹកចិត្ត នៅសាលប្រជុំសាលាខេត្តកំពង់ធំ ។

    បេក្ខជនពិការភាពឈ្មោះ ទុយ សុខដុង រស់នៅក្នុងភូមិពោធិ៍តាអ៊ុន សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ជាសិស្សរៀននៅវិទ្យាល័យស្ទឹងសែន ពិការភាពដៃទាំងពីរ និងជើងទាំងពីរ តាំងពីកំណើតមកម៉្លេះ ហើយគ្រួសារមានជីវភាពក្រីក្រ ឳពុកម្ដាយធ្វើស្រែ ។ ចំណែកឯ បេក្ខនារី អ៊ុល កុសល មានទីលំនៅក្នុងភូមិទ្រាស ឃុំឈូកខ្សាច់ ស្រុកបារាណ៍ ខេត្តកំពង់ធំ ជាសិស្សរៀននៅវិទ្យាល័យបារាយណ៍ ពិការភាពទាំងដៃទាំងពីរ និងជើងម្ខាង តាំងពីកំណើតមកដែរ ហើយការរស់នៅប្រចាំថ្ងៃរបស់គាត់ពិបាកយ៉ាងខ្លាំង ដោយឱពុកម្តាយជាកម្មករចៀរជ័រកៅស៊ូ នៅក្នុងស្រុកសន្ទុក ត្រូវទៅធ្វើការងារនៅឆ្ងាយពីផ្ទះ ធ្វើឲ្យរូបគាត់រស់នៅជាមួយបងប្អូន និងលោកយាយ។ ចំពោះការសិក្សានៅក្នុងថ្នាក់រៀនគឺបេក្ខនារីយើងតែង ទទួលបានចំណាត់ថ្នាក់លេខពីរឬលេខបីជារៀងរាល់ខែ។

    ក្នុងការជួបសំណេះសំណាលអ្នកទាំងទទួលបានថវិកាក្នុងម្នាក់ៗចំនួន ២ លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត។ ហើយឯកឧត្តមក៏បានសន្យាផ្តល់នូវកុំព្យូទ័រយួរដៃម្នាក់១គ្រឿងដល់បេក្ខជនទាំងពីរនៅពេលបិទផ្សាយលទ្ធផលនាពេលខាងមុខបើទោះបីជាលទ្ធផលប្រឡងយ៉ាងណាក៏ដោយ ប្រសិនបើបេក្ខជនទាំងពីរនាក់ទទួលបាននិទ្ទេសA ឯកឧត្តមនឹងផ្ដល់ជូនម៉ូតូ១គ្រឿងដូចបេក្ខជននិទ្ទេសA ដ៏ទៃទៀតដែរ។ លើសពីនេះ ឯកឧត្តម នឹងផ្តល់អាហារូបករណ៍ ១០០% និងជួយទំនុកបម្រុងទាំងស្រុងក្នុងរយៈពេលសិក្សាសម្រាប់អ្នកទាំងពីរដែលរៀនបន្តនៅក្នុងខេត្តកំពង់ធំ ប៉ុន្តែបើទៅរៀននៅភ្នំពេញ ឯកឧត្តម នឹងស្វែងរកសប្បុរសជនជួយឧបត្ថម្ភបន្តទៀត៕

    ប្រភព៖ មន្ទីរពត៌មានខេត្តកំពង់ធំ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay