ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ព្រៃនៅអាម៉ាហ្សូនកំពុងឆាបឆេះរយៈពេល ៣សប្ដាហ៍​មកហើយ ដែលធ្វើឱ្យមានពពកខ្មៅគ្របដណ្ដប់ទីក្រុង São Paulo ងងឹតដូចយប់

    BY autoadmin August 21, 2019
    ព្រៃនៅអាម៉ាហ្សូនកំពុងឆាបឆេះរយៈពេល ៣សប្ដាហ៍​មកហើយ ដែលធ្វើឱ្យមានពពកខ្មៅគ្របដណ្ដប់ទីក្រុង São Paulo ងងឹតដូចយប់

    ភ្លើងឆេះព្រៃនៅអាម៉ាហ្សូនកំពុងបង្កើតឱ្យមានផ្សែងខ្មៅ ដែលធ្វើឱ្យទីក្រុង São Paulo របស់ប្រេស៊ីល ពេលថ្ងៃមានភាពងងឹតដូចជាពេលយប់។ រូបភាពផ្កាយរណប ដែលចេញផ្សាយដោយអង្គការណាសាកាលពីសប្តាហ៍មុន ក៏បានបង្ហាញឱ្យឃើញពពកខ្មៅ ដែលចេញពីការឆេះព្រៃត្រូវបានរសាតអណ្ដែតពាសពេញអាកាស។ ពពកខ្មៅទាំងនេះរសាតចេញពីការឆេះព្រៃ ដែលមានចម្ងាយ ១,៧០០ម៉ាយ ពីទីក្រុង ហើយមានប្រភពខ្លះបាននិយាយថា ព្រៃអាម៉ាហ្សូនបានឆេះរយៈពេលជិត ៣សប្ដាហ៍ ជាប់ៗគ្នាមកហើយ។

    ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានរាយការណ៍ថា ព្រៃអាម៉ាហ្សូនបានជួបប្រទះនូវអគ្គិភ័យជាច្រើននៅឆ្នាំនេះ ដោយការដកស្រង់ទិន្នន័យថ្មីដែលចេញផ្សាយដោយទីភ្នាក់ងារអវកាសរបស់វិទ្យាស្ថានជាតិស្រាវជ្រាវអវកាស (INPE) ។ ទីភ្នាក់ងារនេះបាននិយាយថា ទិន្នន័យផ្កាយរណបរបស់ខ្លួនបានរកឃើញអគ្គិភ័យជាង ៧២,០០០ដង ចាប់តាំងពីខែមករា ដែលជាការកើនឡើង ៨៣% ក្នុងរយៈពេលដូចគ្នា ឆ្នាំ២០១៨ ។ ប៉ុន្តែប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro បានច្រានចោលព័ត៌មាននេះ ដោយប្រាប់រ៉យទ័រវិញថា វាជាគ្រាន់តែជាពេលវេលា ដែលកសិករប្រើភ្លើងដើម្បីសម្អាតដីធ្វើដំណាំ៕

    អត្ថបទ៖ លីដា

    Share This Post: