អន្តរជាតិ
ជនជាតិចិនមួយក្រុមដង្ហែក្បួនដូចប្រលងបវរកញ្ញាតាមដងផ្លូវ ត្រូវប៉ូលិសចុះហាមឃាត់
BY Khmernote Media
August 21, 2019
ក្រុងព្រះសីហនុ៖ សមត្ថកិច្ចបានចុះហាមឃាត់ក្បួនដង្ហែមួយដែលជនជាតិចិនមួយក្រុមបាននាំគ្នាដង្ហែក្បួនផ្សព្វផ្សាយពាណិជ្ជកម្មបើកហាងកែសម្ផស្ស ដោយគ្មានច្បាប់អនុញ្ញាត។ ហេតុការណ៍នេះបានកើតឡើងនៅបណ្តោយផ្លូវសង្កាត់លេខ៣ ក្រុងព្រះសីហនុ មុនថ្ងៃត្រង់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩។
ករណីហែរក្បួននេះគឺជាការហែបើកហាងកាត់សក់ឈ្មោះ ហាងកែសម្ផស្សរ៉ូយ៉ាល់ហ័ងជែ ដែលស្ថិតនៅក្រុម៨ភូមិ១ សង្កាត់លេខ៣ក្រុង /ខេត្តព្រះសីហនុ ដែលមានម្ចាស់ហាងឈ្មោះ Lyu chunyu ភេទ ប្រុស អាយុ៣៧ឆ្នាំ ជាជនជាតិចិន ។ ក្នុងនោះផងដែរករណីនេះសមត្ថកិច្ចបានបញ្ជាអោយផ្អាកការដង្ហែក្បួន និងបាននាំខ្លួនអ្នកទទួលខុសត្រូវទៅណែនាំធ្វើកិច្ចសន្យា ព្រមទាំងតម្រូវអោយសុំច្បាប់ជាមុន ក្នុងការបើកធ្វើអាជីកម្មផ្សេងៗតាមច្បាប់៕





ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង/ស៊រ