មនុស្សចំនួន ៩នាក់ត្រូវរងរបួស ដោយការបំផ្ទុះគ្រាប់បែកច្នៃ ៦កន្លែង នៅខេត្តយ៉ាឡា ក្នុងប្រទេសថៃ
ថៃ៖ ប៉ូលីសបាននិយាយថា មានការបំផ្ទុះគ្រាប់បែកច្នៃ និងវាយប្រហារនៅទីតាំងចំនួន ៦ ក្នុងស្រុកចំនួន ៥ នៃខេត្តយ៉ាឡា របស់ប្រទេសថៃ កាលពីយប់ថ្ងៃអង្គារ ដោយបានធ្វើឱ្យប្រជាជនក្នុងតំបន់ចំនួន ៩នាក់ ត្រូវរងរបួស។ ហេតុការណ៍បានកើតឡើងនៅមុនម៉ោង ៨យប់ នៅក្នុងស្រុក Yaha, Muang, Krong Pinang, Than To និង Bannang Sata ហើយការផ្ទុះដំបូងបានកើតឡើងនៅម៉ោងប្រហែល ៧ និង ៤៥នាទី។

ការផ្ទុះនេះបានធ្វើឱ្យបាក់បង្គោលភ្លើងចំនួន ២ និងបណ្តាលឱ្យបង្គោលភ្លើងចំនួន ៣ ទៀតបានរលំ ដែលបានបណ្តាលឱ្យដាច់ចរន្តអគ្គិសនីនៅតំបន់ tambon ។ ក្រុមសកម្មប្រយុទ្ធក៏បានដុតស្ថានីយ៍មូលដ្ឋាន AIS, ធ្វើឱ្យខូចទូ ATM និងបានដុតសំបកកង់កៅស៊ូនៅតាមដងផ្លូវផងដែរ។ ជនរងគ្រោះទាំង ៦នាក់ ដែលរងគ្រោះមានឈ្មោះ Lamphun Laokaew អាយុ ៣០ឆ្នាំ, Thaweesak Sitthichokwiwat អាយុ ៤៧ឆ្នាំ, Pornnapha Polchana អាយុ ១៥ឆ្នាំ, Sriwilai Thongsripray អាយុ ៣៧ឆ្នាំ, Phanpisut Srichan អាយុ ៧ឆ្នាំ និង Chanakarn Srichan អាយុ ១១ឆ្នាំ ៕




អត្ថបទ៖ លីដា