ចិនមានប្រតិកម្មយ៉ាងខ្លាំង បន្ទាប់ពី Twitter និង Facebook ចោទពួកគេទាំងគ្មានភ័ស្តុតាង និងហៅវាថាជាស្តង់ដារខុសគ្នា
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងអ្នកប្រើប្រាស់អ៊ិនធឺណិតរបស់ចិនមានប្រតិកម្មយ៉ាងខ្លាំង បន្ទាប់ពីក្រុមហ៊ុន Twitter Inc និងក្រុមហ៊ុន Facebook Inc បានផ្អាក/លុបគណនីអ្នកប្រើប្រាស់ជាច្រើន ដែលពួកគេបានចោទថា វាជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ចិន ក្នុងការប្រឆាំងនឹងអ្នកតវ៉ានៅហុងកុង និងជាប្រភពនៃការផ្សព្វផ្សាយព័ត៌មានមិនពិត។

កាសែត Global Times និងកាសែត Daily People’s Party របស់បក្សកុម្មុយនីស្ត ក៏ដូចជាកាសែត China Daily ដែលគ្រប់គ្រងដោយរដ្ឋបានហៅការបង្ក្រាបនេះថា ជាស្តង់ដារខុសគ្នា (double-standard) ។ សារព័ត៌មាន People’s Daily បាននិយាយថា៖ «នេះគឺជាការបង្ហាញពេញលេញនៃសកម្មភាពស្តង់ដារខុសគ្នា៖ និយាយរឿងមួយ ខណៈពេលកំពុងធ្វើអ្វីមួយផ្សេងទៀត» «ពួកគេបានគាបសង្កត់សំឡេងអ្នកលេងអ៊ីនធឺណិតរបស់ចិន ប៉ុន្តែមិនអាចបង្ក្រាបការលើកទឹកចិត្តរបស់ប្រជាជន ដើម្បីបង្ហាញការពិតនោះទេ»។
ពួកគេនិយាយថា គេហទំព័រ Twitter និង Facebook បានអះអាងថា គណនីដែលអសកម្មត្រូវបានដំណើរការដោយរដ្ឋាភិបាលចិន ប៉ុន្តែពួកគេមិនបានផ្តល់នូវភ័ស្តុតាង ដែលអាចជឿទុកចិត្តបានទេចំពោះការអះអាងរបស់ពួកគេនេះ។ លើសពីនេះទៀតនៅពេលដែលរដ្ឋាភិបាលចិនមានទំហំធំ មានទំនាក់ទំនងជាច្រើនរវាងស្ថាប័នមតិសាធារណៈ និងរដ្ឋាភិបាល ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយមួយចំនួនធំក៏មាននិន្នាការទីផ្សារខ្លាំងណាស់ដែរ៕


អត្ថបទ៖ លីដា