ខ្មែរណូត

ស្វែងរក

  • PR

    OPPO ប្រកាស​ស្មាតហ្វូន​ថ្មី F7 ផ្លូវការ​អម​រចនាបថ​ឌីហ្សាញ​ទាន់សម័យ និងបច្ចេកវិទ្យាទំនើប​ជាច្រើន

    BY Khmernote Media March 28, 2018
    OPPO ប្រកាស​ស្មាតហ្វូន​ថ្មី F7 ផ្លូវការ​អម​រចនាបថ​ឌីហ្សាញ​ទាន់សម័យ និងបច្ចេកវិទ្យាទំនើប​ជាច្រើន

    បន្ទាប់ពីព័ត៌មានបែកធ្លាយជាច្រើនកន្លងមក ទីបំផុតក្រុមហ៊ុន OPPO បានប្រកាសចេញស្មាតហ្វូនស៊េរីថ្មី កាលពីថ្ងៃទី២៦ មីនា កន្លងទៅ នៅទីក្រុងបុំបៃ ប្រទេសឥណ្ឌា។ OPPO F7 គឺជាស្មាតហ្វូនស៊េរីចុងក្រោយ ដែលមានរូបរាង និងលក្ខណៈពិសេសៗថ្មីជាច្រើន ជាពិសេស ទូរស័ព្ទស៊េរីថ្មីនេះ បានរក្សានូវកិត្តិនាមរបស់ក្រុមហ៊ុនជា«អ្នកឯកទេសស៊ែលហ្វីឈានមុនគេ» ។

    ការរចនាស្រស់ស្អាតប្រកបដោយភាពឥតខ្ចោះ និងបច្ចេកវិទ្យាឈានមុខគេរបស់ F7 បានធ្វើឲ្យទូរស័ព្ទស៊េរីថ្មីនេះ ទទួលការកោតសរសើរយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ និងអ្នកប្រើប្រាស់ទូទៅ។

    OPPO F7 ត្រូវបានអភិវឌ្ឍលើបីចំណុចទាំងផ្នែកខាងក្នុង និងខាងក្រៅ សម្រាប់ OPPO ត្រកូល F នោះគឺ រូបរាងកាន់តែស្អាតជាមួយអេក្រង់ដ៏ធំ (Notch Screen) កាមេរ៉ាទំនើប និងប្រព័ន្ធប្រតិបត្តិការកាន់តែងាយស្រួល។

    + ជំនួយការផ្នែកសិល្បៈផ្ទាល់ខ្លួនដ៏អស្ចារ្យ

    OPPO F7 ត្រូវបានបំពាក់ដោយកាមេរ៉ាមុខទំហំ២៥ មេហ្គាភិចសែល ដែលជាកាមេរ៉ាស៊ែលហ្វីដំបូងបង្អស់មានទំហំធំជាងគេ សម្រាប់ការថតស៊ែលហ្វីស្អាតបែបធម្មជាតិនៅពេលថ្ងៃ និងស៊ែលហ្វីច្បាស់ល្អទោះនៅពេលយប់ក៏ដោយ។ ជាពិសេសទៅទៀតក៏នៅមានមុខងារ Vivid​ Mode ដែលផ្តល់នៅកម្រិតពណ៍ពេញលេញស្រស់ស្អាត បូករួមទាំងរូបAR Sticker ស្អាតៗថែមទៀតផង។

    មិនតែប៉ុណ្ណោះ កាមេរ៉ាមុខរបស់ F7 ក៏មានបំពាក់នូវបច្ចេកវិទ្យា AI beauty 2.0 ថ្មី ដែលធ្វើ ឲ្យ ការថតស៊ែលហ្វីរបស់អ្នកកាន់តែអស្ចារ្យ។ ជាមួយដំណោះស្រាយនៃភាពស្អាតជាង9លាន និងបច្ចេកវិទ្យានៃការចំណាំចំនួន 296 ចំណុច ដែលអាចឲ្យរូបភាពរបស់អ្នកបង្ហាញភាពស្អាតបែបធម្មជាតិ។

    + អេក្រង់ដ៏ធំ

    ទូរស័ព្ទស៊េរីថ្មីនះ មានអេក្រង់ធំពេញទំហំ 6.23 និង 19:9 ដែលជាស្មាតហ្វូនទីមួយ ដែលផ្តល់នូវភាពទាក់ទាញយ៉ាងខ្លាំងសម្រាប់ការទស្សនា។ F7 ក៏មានបំពាក់ដោយបច្ចេកវិទ្យាស្គេនផ្ទៃមុខ រួមទាំងផ្ទៃរូបរាងដ៏ស្រស់ស្អាតផងដែរ ប្រៀបដូចជាផ្កាយរះក្នុងផ្ទៃមេឃងងឹតយ៉ាងដូច្នេះដែរ។

    ជាមួយនឹងការរចនាអេក្រង់ស្រស់ស្អាត និងទំនើបស៊ីដាច់គេ​ F7 នឹងផ្តល់ជូនលោកអ្នកនូវបទពិសោធន៍ក្នុងការទស្សនាដ៏អស្ចារ្យជាមួយនឹងទូរស័ព្ទស៊េរីថ្មីនេះ។

    +ភាពខ្លាំងទាំងក្នុង និងក្រៅ

    ជាងនេះទៅទៀត OPPO F7 ក៏បានបំពាក់មកជាមួយនឹងប្រព័ន្ធ (ColorOS 5.0 system) ជា system​ របស់ OPPO ចុងក្រោយដែលបានUpgrade ដំណើរការដោយ​Android 8.1ជំនាន់ចុងក្រោយ ដែលធ្វើអោយដំណើរការបានរលូនល្អ និងមានភាពវៃឆ្លាតក្នុងការបែបចែក និងបង្ហាញព័ត៌មានលម្អិតនៃជើងហោះហើរ ការទិញទំនិញតាមអ៊ីនធើណែត តាមដានការបញ្ជាទិញ ជាដើម។

    OPPO F7 ដែលបានសម្ពោធរូបរាងជាលើកដំបូងនៅប្រទេសឥណ្ឌាមានដូចជា ពណ៌ក្រហម (Solar Red) ពណ៌ប្រាក់ (Moonlight Silver) និងតួខ្លួនជាប្រភេទ Glossy Design និងពណ៍ខ្មៅ (Diamond Black) តួខ្លួនជាប្រភេទ Glossy Design ព្រមទាំងមានក្រឡាដូចជាពេជ្រដែលជាចំនុចពិសេស ទាក់ទាញសម្រាប់អ្នកប្រើប្រាស់ទូទៅ ជាពិសេសគឺយុវវ័យតែម្តង ។

    ចំពោះ OPPO F7 Rom 64GB តម្លៃ Rs. 21990 និង OPPO F7 Rom 128GB តម្លៃ Rs. 26990។ ពេលនេះ OPPO F7 ទើបតែសម្ពោធ និងមានលក់នៅថ្ងៃទី02 ខែមេសា ឆ្នាំ2018 នៅក្នុងទីផ្សាប្រទេសឥណ្ឌា។ តើហ្វេនOPPOណាខ្លះចង់បានទូរស័ព្ទដ៏ទំនើបមួយនេះ?

    Share This Post:
    MPO4D jitutoto mpo4d Mpoplay