ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោកឧកញ៉ា ហ៊ុន​ តូ ឧបត្ថម្ភថវិកា២០០០ដុល្លារ ជូនប្អូនស្រីទាំង២ដែលបានប្រឡងបាក់ឌុបគ្មានលុយទិញបាយហូប ហើយម្តាយធ្លាក់ខ្លួនឈឺនៅមន្ទីរពេទ្យ

    BY Khmernote Media August 22, 2019
    លោកឧកញ៉ា ហ៊ុន​ តូ ឧបត្ថម្ភថវិកា២០០០ដុល្លារ ជូនប្អូនស្រីទាំង២ដែលបានប្រឡងបាក់ឌុបគ្មានលុយទិញបាយហូប ហើយម្តាយធ្លាក់ខ្លួនឈឺនៅមន្ទីរពេទ្យ

    កំពង់ចាម៖ លោកឧកញ៉ា ហ៊ុន​ តូ​ បានឧបត្ថម្ភថវិកា២០០០ដុល្លារ តាមរយៈ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ ​ជូនដល់យុវតីទាំងពីរ ដោយក្នុងនោះម្នាក់ៗទទួលបាននូវថវិកាចំនួន ១,០០០ដុល្លារ​​ដូចគ្នា។ នៅ​ថ្ងៃទី​២១​ ខែសីហា​ ឆ្នាំ​២០១៩ម្សិលមិញនេះ លោក​ ឃន​ ប្រុស​ នាយករដ្ឋបាលសាលាខេត្តកំពង់ចាម និងលោក ទុន​ ណេត​ អភិបាលស្រុកស្ទឹងត្រង់ បានអញ្ជើញ​ជួប​សំណេះសំណាល​សាកសួរសុខទុក្ខ ដល់គេហដ្ឋានយុវតី២នាក់

    ជាបេក្ខជនប្រឡងមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) មណ្ឌលប្រឡងបឋមសិក្សាឧត្តរ ដែលត្រូវបានសារព័ត៌មានចុះផ្សាយតាមបណ្តាញសង្គមថាមានជីវភាពជួបការលំបាក ទី១.ឈ្មោះ យេត សុខខេន និងទី២. ឈ្មោះ វេត ស្រីអ៊ាង ស្ថិតនៅភូមិសូភាស ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ ជាមួយ​គ្នា​នោះ​ លោកនាយករដ្ឋបាលសាលាខេត្ត​ និង​លោក​អភិបាល​ស្រុក​ ក៏បាននាំយកថវិកាឧបត្ថម្ភរបស់ លោកឧកញ៉ា ហ៊ុន​ តូ​ តាមរយៈ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ ​ជូនដល់យុវតីទាំងពីរ ដោយក្នុងម្នាក់ៗទទួលបាននូវថវិកាចំនួន ១,០០០ដុល្លារ​ផង​ដែរ​ ៕

    ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay