ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កម្ពុជាគ្រោងស្នើ​អង្គការ​យូណេស្កូ ដាក់បញ្ចូល “នំបញ្ចុកខ្មែរ” ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅឆ្នាំ​២០២០ខាងមុខនេះ

    BY Khmernote Media August 22, 2019
    កម្ពុជាគ្រោងស្នើ​អង្គការ​យូណេស្កូ ដាក់បញ្ចូល “នំបញ្ចុកខ្មែរ” ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅឆ្នាំ​២០២០ខាងមុខនេះ

    ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងស្ថាប័នពាក់ព័ន្ធ កំពុងពិភាក្សារៀបចំគម្រោង​ និងឯកសារ ដើម្បីស្នើទៅកាន់អង្គការយូណេស្កូ ក្នុងការចុះបញ្ជី “នំបញ្ចុកខ្មែរ” ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅឆ្នាំ២០២០ ខាងមុខនេះ ។ យោងតាមការសម្ភាសន៍របស់ លោកជំទាវ ភឿង ស​កុ​ណា រដ្ឋ​ម​ន្រី្ត​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ ជាមួយនឹងស្ថានីយទូរទស្សន៍ BTV លោកជំទាវ បានឲ្យដឹងថា នំ​បញ្ចុក​ខ្មែរ​គឺជា​មុខសញ្ញា​មួយ ​ក្នុងការ​ស្នើសុំ​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក។

    គួររំលឹកថាកាលពីពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននាំយកនំបញ្ចុកខ្មែរទៅដល់ទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក (World Trade Organization-WTO) ក្នុងកម្មវិធីព្រឹត្តិការណ៍សង្គម-វប្បធម៌ នៅទីស្នាក់ការអង្គការ ពាណិជ្ជកម្មពិភពលោក ទីក្រុងហ្សឺណែវ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអង្គការពាណិជ្ជកម្មពិភពលោក ព្រមទាំងបណ្តាប្រទេសជាសមាជិក អង្គការពាណិជ្ជកម្មពិភពលោកផងដែរ។ សម្តេចតេជោ ក៏បានបញ្ជាក់ថានំបញ្ចុកគឺជាអត្តសញ្ញាណនំរបស់ជាតិ សម្តេចក៏សំណូមពរឲ្យប្រជាពលរដ្ឋចូលរួមអោយតម្លៃលើកតម្កើងម្ហូបអាហារ និងនំចំណីខ្មែរអោយបានកាន់តែទូលំទូលាយនៅក្នុងពិធី សំខាន់ៗតូចធំទាំងក្នុង និងក្រៅប្រទេស៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay