ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គន្លឹះពាក់អាវយឺតសទាំង ៧យ៉ាងដើម្បីទទួលបាននូវភាពស្រស់ស្អាតនិងទាន់សម័យ

    BY Khmernote Media March 28, 2018
    គន្លឹះពាក់អាវយឺតសទាំង ៧យ៉ាងដើម្បីទទួលបាននូវភាពស្រស់ស្អាតនិងទាន់សម័យ

    សព្វថ្ងៃនេះយុវវ័យពេញនិយមជាខ្លាំងជាមួយនឹងអាវយឺតសាមញ្ញ ពីព្រោះវាមានភាពងាយស្រួល។ បើសិនជាសួរនារីៗគ្រប់រូបប្រាកដជាឆ្លើយថាអាវយឺតពណ៌ស សឹងទាំងអស់គ្នាព្រោះថាអាវពណ៌ស គឺអាចចូលរួមបានគ្រប់កម្មវិធីនិងមិនរើសខោអាវនោះទេពាក់ គូជាមួយនឹងអ្វីក៏សាកសម។ ខាងក្រោមនេះគឺជារបៀបពាក់អាវយឺតស ដើម្បីទទួលបាននូវភាពស្រស់ស្អាតនិងទាក់ទាញ៖

    ១. អាវយឺតសជាមួយនឹងខោខូវប៊យ៖ ម៉ូតមួយនេះនៅតែពេញនិយម និងមិនហួសសម័យឡើយបើទោះបីជាអ្នកផ្គូរផ្គង់វាជាមួយនឹងខោរឹបរាងរឺក៏ខោរលុងក៏ដោយ ក៏នៅ តែជាម៉ូតពេញនិយមនិងមើលទៅមានភាពថ្លៃថ្នូរជានិច្ច។

    ២. អាវយឺតសជាមួយនឹងអាវស្បែក៖ វាអាចមានការពិបាកក្នុងការពាក់បន្ដិចព្រោះ ថាអាវស្បែកវាមិនមានភាពយឺតឡើយ តែយ៉ាងណាមិញបើសិនជាអ្នកពាក់វាគូជាមួយនឹងអាវសគឺទទួលបាននូវការទាក់ទាញជាខ្លាំង និងមានភាពងាយស្រួលក្នុងការធ្វើ ដំនើរចេញទៅខាងក្រៅ។

    ៣. អាវយឺតសជាមួយនឹងរ៉ូបខ្លីពីលើ៖ ម៉ូតបែបនេះអ្នកអាចគិតថាហួសសម័យ តែអ្នកគិតខុសហើយស្ទាយបែបនេះគឺពេញនិយមបំផុតសម្រាប់នារីៗនារដូវក្ដៅ។

    ៤. អាវយឺតសជាមួយនឹងខោរលុងៗ៖ បើសិនជាអ្នកមានខោដែលរលុង ហើយរកនឹកមិនឃើញថាពាក់យ៉ាងណាសមមែនទេ? កុំបារម្ភអីអ្នកអាចពាក់វាគូជាមួយនឹងអាវ យឺតសធម្មតា និងទទួលបានស្ទាយមួយដ៏ស្រស់ស្អាត។

    ៥. អាវយឺតសជាមួយនឹងសំពត់ខ្លីៗ៖ អ្នកពាក់អាវយឺតសជាមួយនឹងសំពត់ខ្លីៗ ហើយបន្ថែមស្បែកជើងប៉ាតតាទៀតនោះ អ្នកនឹងក្លាយជានារីម្នាក់ដ៏ថ្នៃថ្នូរ។

    ៦. ការស្លៀកពាក់ស មួយឈុត៖ ការលេងស្ទាយបែបនេះវាមើលទៅមានភាពលំបាក បន្ដិច ប៉ុន្ដែបើសិនជាអ្នករៀបចំឲ្យមានរបៀបនោះអ្នកនឹងទទួលបានស្ទាយមួយយ៉ាងទាន់សម័យ។ បើសិនជាអ្នកស្លៀកសម្លៀកបំពាក់អាវពណ៌សជាមួយសំពត់ពណ៌ស ឬ ខោខូវប៊យឲ្យបានត្រឹមត្រូវ នោះនឹងធ្វើឲ្យសម្លៀកបំពាក់អ្នកកាន់តែមានភាពទាន់សម័យ។

    ៧. អាវយឺតសបន្ថែមជាមួយនឹងអាវក្រៅ៖ ការដែលអ្នកយកអាវធំក្រៅមកពាក់ពីលើ អាវសនោះនិងធ្វើឲ្យអ្នកមានអារម្មណ៍ថាមានផាសុខភាព ជាពិសេសអ្នកអាចស្លៀកពាក់ស្ទាយបែបនេះចេញទៅធ្វើការ រឺក៏ពីធីជប់លៀងក៏បានដែរ៕

    អត្ថបទ៖ Sai

    ប្រភព៖ bleubloom

    Share This Post:
    MPO4D jitutoto mpo4d Mpoplay