ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ពិតជាគួរឱ្យគោរពមែន! សមាជិកសភានូវែលហ្សេឡង់ម្នាក់នេះ បានជួយបំបៅទឹកដោះឱ្យទារកម្នាក់ ខណៈឪពុករបស់គេកំពុងធ្វើជាអធិបតីក្នុងកិច្ចប្រជុំ

    BY autoadmin August 22, 2019
    ពិតជាគួរឱ្យគោរពមែន! សមាជិកសភានូវែលហ្សេឡង់ម្នាក់នេះ បានជួយបំបៅទឹកដោះឱ្យទារកម្នាក់ ខណៈឪពុករបស់គេកំពុងធ្វើជាអធិបតីក្នុងកិច្ចប្រជុំ

    សភានៅប្រទេសនូវែលហ្សេឡង់ ហាក់ដូចជាមានភ្ញៀវពិសេសម្នាក់ទៀតចូលរួមប្រជុំកាលថ្ងៃពុធនេះ។ ដោយអ្នកតំណាងរាស្ត្រលោក Trevor Mallard បានជួយបី និងបំបៅកូនប្រុសអាយុមួយខែ ជំនួនឱ្យសមាជិកសភាម្នាក់ទៀត គឺលោក Tatimati Coffey ខណៈដែលលោកកំពុងធ្វើជាអធិបតីក្នុងកិច្ចពិភាក្សាមួយ។ លោក Trevor Mallard បានបង្ហោះរូបរបស់គាត់ដែលកំពុងបំបៅទឹកដោះឱ្យទារកទៅក្នុង Twitter ជាមួយនឹងពាក្យភ្ជាប់ថា៖ «ជាធម្មតាកៅអីរបស់វាគ្មិន គឺត្រូវបានប្រើដោយប្រធានក្រុមប្រឹក្សារដ្ឋប៉ុណ្ណោះ តែថ្ងៃនេះវីអាយភី (VIP) យើងម្នាក់បានអង្គុយជាមួយខ្ញុំ» ។

    នៅក្នុងវីដេអូមួយក៏បានបង្ហាញឱ្យឃើញលោក Mallard កំពុងបំបៅទារកនោះ ខណៈខ្លួនគាត់ផ្ទាល់កំពុងស្ដាប់ការពិភាក្សារបស់សមាជិកសភាផ្សេងទៀត។ ចំណែកអ្នកលេងបណ្ដាញសង្គមបានសរសើរដល់ទឹកចិត្តអ្នកទាំងពីរគឺលោក Mallard និង Coffey ដែលជាឪពុក។ អ្នកលេងបណ្ដាញទាំងនោះបានសរសើរថា នូវែលហ្សេឡង់តែងតែធ្វើនូវអ្វីដែលត្រឹមត្រូវជានិច្ច។ ហើយមានខ្លះទៀតសរសើរថា នូវែលហ្សេឡង់ជាប្រទេសតូចមែន ប៉ុន្តែពួកគេតែងតែមានអ្វីឱ្យយើងរៀនតាម ហើយទង្វើរគួរឱ្យគោរពបែបនេះគួរតែអនុវត្តឱ្យបានទូលាយ៕

    អត្ថបទ៖ លីដា

    Share This Post: