ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ហាងម្ជូរល្បីឈ្មោះ “ម្ជូរវត្តភ្នំ១៦៨” បង្ហូរទឹកកខ្វក់លើផ្លូវសាធារណៈ និងរំលោភចិញ្ចើមផ្លូវធ្វើចំណតម៉ូតូ

    BY Khmernote Media August 23, 2019
    ហាងម្ជូរល្បីឈ្មោះ “ម្ជូរវត្តភ្នំ១៦៨” បង្ហូរទឹកកខ្វក់លើផ្លូវសាធារណៈ និងរំលោភចិញ្ចើមផ្លូវធ្វើចំណតម៉ូតូ

    យោងតាមការបញ្ជាក់ពីរដ្ឋបាលខណ្ឌដូនពេញ បានឲ្យដឹងថា នៅល្ងាច ថ្ងៃព្រហស្បត្តិ៍ ទី២២ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១៦ និង៣០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានចាត់អោយកម្លាំងប្រជាការពារខណ្ឌដូនពេញ សហការជាមួយសង្កាត់ស្រះចក ចុះទៅអប់រំណែនាំម្ចាស់ហាងលក់ ម្ជូរវត្តភ្នំ១៦៨ មានទីតាំង នៅផ្លូវលេខ៩០ សង្កាត់ស្រះចក ខណ្ឌដូនពេញ ដែលបានបង្ហូរទឹកកខ្វក់មកលើផ្លូវសាធារណៈ និងបានយកចិញ្ចើមផ្លូវធ្វើជាចំណតម៉ូតូ បង្កអោយបាត់បង់សណ្តាប់ធ្នាប់ ជាពិសេសបង្កអោយមានការកកស្ទះចរាចរផងដែរ ។ ជាគោលការណ៍ រដ្ឋបាលខណ្ឌដូនពេញ បានជូនដំណឹងអោយពួកគាត់ ប្រកបអាជីវកម្មតាមគំនូស ដែលរដ្ឋបាលខណ្ឌ បានកំណត់ជូន ក្នុងករណីមិនចូលរួមសហការ នោះរដ្ឋបាលខណ្ឌ និងមានវិធានការរដ្ឋបាលចំពោះអាជីវកម្មពួកគាត់៕

    ប្រភព៖ រដ្ឋបាលខណ្ឌដូនពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay