បន្ទាប់ពីមើលរឿង “យុទ្ធសិល្ប៍ស្តេចស្វាស៊ុនអ៊ូខុង”រួច កសិករម្នាក់មានគំនិតដាំផ្លែសារីមានរូបរាងដូចមុខកូនក្មេង
ប្រិយមិត្តមួយចំនួនប្រាកដជាធ្លាប់បានស្គាល់រួចហើយនូវផ្លែសារី ហើយអ្នកខ្លះធ្លាប់ទាំងបានញ៉ាំវាទៀតផង។ ជាធម្មតាផ្លែឈើមួយប្រភេទនេះមានរាងមូលស្រដៀងគ្នាទៅនឹងផ្លែប៉ោមដែរ តែវាមានរសជាតិសាប និងសាច់ផុសជាងផ្លែប៉ោម។ តើប្រិយមិត្តធ្លាប់បានឃើញផ្លែសារីមានរូបរាងដូចមុខមាត់កូនក្មេងដែរឬទេ? វាមិនមែនជារូបភាពកាត់ត ឬរូបភាព 3D នៅក្នុងខ្សែភាពយន្តឡើយ តែបច្ចុប្បន្ននេះផ្លែសារីមានរូបរាងដូចមុខមាត់កូនក្មេងត្រូវបានដាំដុះយ៉ាងច្រើន នៅក្នុងក្រុង Handan ខេត្ត Hebei ភាគខាងជើងប្រទេសចិន។
កសិករដែលមានគំនិតដាំផ្លែសារីមានរូបរាងដូចមុខមាត់កូនក្មេងនេះមានឈ្មោះថា Hao ហើយគាត់មានគំនិតច្នៃប្រឌិតនេះបន្ទាប់ពីគាត់មើលរឿង “យុទ្ធសិល្ប៍ស្តេចស្វាស៊ុនអ៊ូខុង” រួច ដែលក្នុងខែ្សភាពយន្តនោះមានផ្លែសារីរូបរាងដូចនេះដែរ។ កសិករ Hao បានប្រើប្រាស់ប្រអប់ជ័រដែលមានរូបរាងជាមុខមាត់កូនក្មេង និងមានក្បាលពោះដ៏ធំទៅស្រោបនៅពីក្រៅផ្លែសារីលុះពេលផ្លែសារីធំឡើងវានឹងមានរូបរាងពិសេសនេះតែម្តង។ លោកអ្នកអាចទស្សនារូបភាពផ្លែសារីមានរាងដូចមុខមាត់កូនក្មេងដូចខាងក្រោមនេះ៖




អត្ថបទ៖ភក្តី