អន្តរជាតិ
តក់ស្លុតណាស់! អគ្គិភ័យរោងចក្រផលិតពូកគ្រប់គ្រងលែងបាន ឆាបឆេះរាលដាលពេញអគារ ហើយពេលនេះកំពុងតែមានស្នាមប្រេះថែមទៀតផង
BY Khmernote Media
August 23, 2019
ភ្នំពេញ៖ សមត្ថកិច្ចបញ្ជាក់ថាអគ្គិភ័យឆេះរោងចក្រផលិតពូក នៅ ភូមិចំរេីនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ទល់មុខមន្ទីរពេទ្យរុស្ស៊ី តាំងពីម៉ោង១រសៀល រហូតមកទាល់ពេលនេះមិនទាន់ពន្លត់និងគ្រប់គ្រងស្ថានការណ៍បានទេ ហើយក៏កំពុងបន្ដរីករាលដាលទៅកាន់អគារកម្ពស់៦ជាន់ ដែលនៅក្បែរនោះយ៉ាងសន្ធោសន្ធៅ ហើយកម្លាំងសមត្ថកិច្ចកំពុងតែអន្ដរាគមន៍សង្គ្រោះ យ៉ាងសកម្មបំផុត។ ហើយអ្វីដែលកាន់តែធ្ងន់ធ្ងរនោះអគារដែលឆាបឆេះនៅផ្នែកខាងលើនិងខាងក្រោមឆេះខ្លាំង មានស្នាមប្រេះ និងបាក់ផ្ទាំងអគារផងដែរ។
ខណៈនេះក្រុមកម្លាំងជំនាញ និងសមត្ថកិច្ចបានកំពុងធ្វើការពន្លត់ ព្រមទាំងជម្លៀសប្រជាពលរដ្ឋចេញទីតាំងកើតហេតុ ក្នុងនោះក៏ពុំទាន់ដឹងពីមូលហេតុដែលបណ្តាលឲ្យមានអគ្គិភ័យមួយនេះ និងចំនួននៃការខូតខាតទ្រព្យសម្បត្តិដែលត្រូវបានអគ្គិភ័យលេបត្របាក់។ ព័ត៌មានលម្អិតនឹងជម្រាបជូនពេលក្រោយ៕ វិដេអូពី Freshnews



