ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចំនួនអ្នកស្លាប់ឡើងដល់៣នាក់ហើយសុទ្ធសឹងតែជាក្មេងប្រុស និងក្មេងស្រីវ័យជំទង់ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ដោយសារតែរថយន្តធុនធំនៅកំពង់សោម

    BY Khmernote Media August 24, 2019
    ចំនួនអ្នកស្លាប់ឡើងដល់៣នាក់ហើយសុទ្ធសឹងតែជាក្មេងប្រុស និងក្មេងស្រីវ័យជំទង់ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ដោយសារតែរថយន្តធុនធំនៅកំពង់សោម

    ក្រុងព្រះសីហនុ៖ លោកឧត្តមសេនីយ៍ត្រីអុី សុខា ស្នងការរងនគរបាលខេត្តព្រះសីហនុថ្លែងថា ចំនួនអ្នកស្លាប់ឡើងដល់៣នាក់ហើយ(២នាក់ស្លាប់នៅនឹងកន្លែង ម្នាក់ទៀតស្លាប់នៅមន្ទីរពេទ្យ) ក្នុងចំណោមជនរងគ្រោះដែលជាក្មេងៗជិះម៉ូតូមួយគ្រឿងឌុបគ្នា៥នាក់ក្នុងនោះមានក្មេងប្រុស៤នាក់និងនារីជំទង់ម្នាក់ ជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនធំនិងម៉ូតូ នៅជិតវេទិកាវិមានឯករាជ្យក្រុងព្រះសីហនុកាលពីថ្ងៃ២៣​ ខែសីហា ឆ្នាំ២០១៩ ។ លោកស្នងការរងបញ្ជាក់ថា ជនរងគ្រោះទី៣ដែលស្លាប់នៅមន្ទីរពេទ្យជាក្មេងស្រីជំទង់ដែលជាអ្នកបើកបរម៉ូតូ ចំណែកក្មេងប្រុស២នាក់ទៀតដែលរងរបួសកំពុងសង្គ្រោះបន្តនៅមន្ទីរពេទ្យ។

    ដោយឡែកចំពោះភាគីខាងរថយន្តលោកស្នងការរងអោយដឹងដែរថា នគរបាលស្គាល់ អត្តសញ្ញាណហើយនិងកំពុងបន្តនិតិវិធីជាមួយខាងក្រុមហ៊ុនម្ចាស់រថយន្ត អោយចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់។ ហើយក៏សូមចូលរួមសោកស្តាយនិងរំលែកទុក្ខជាមួយក្រុមគ្រួសារសព ដែលបាត់បង់សាច់ញាតិដោយសោកនាដកម្មគ្រោះថ្នាក់ចរាចរណ៍នេះ៕

    ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង

    Share This Post:
    MPO4D jitutoto mpo4d Mpoplay