ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់ពី​ស្ថានភាពនៅព្រំដែន កម្ពុជា-ឡាវ

    BY Khmernote Media August 24, 2019
    សម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់ពី​ស្ថានភាពនៅព្រំដែន កម្ពុជា-ឡាវ

    សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានឲ្យដឹងថា ស្ថានភាពព្រំដែនកម្ពុជា-ឡាវ មិនមានភាពតានតឹង ឬមានអ្វីធ្ងន់ធ្ងរនោះឡើយ ហើយភាគីទាំងពីរកំពុងតែចរចាគ្នា ដើម្បីរកដំណោះស្រាយ។ ការបកស្រាយបញ្ជាក់ពីស្ថានភាពនេះបន្ទាប់ពីមានការចែកចាយនូវព័ត៌មានក្លែងក្លាយដែលថា ស្ថានភាពកម្ពុជា-ឡាវ កំពុងតានតឹងដាក់គ្នាស្ទើរតែផ្ទុះអាវុធរហូតដល់ត្រៀមជម្លៀសប្រជាជននៅទីនោះ។

    ក្នុងនោះផងដែរសម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានបញ្ជាក់ថានៅថ្ងៃនេះនឹងមានពិគ្រោះគ្នាថ្នាក់ខ្ពស់ ដោះស្រាយតាមសន្តិវិធី មិនមានអ្វីធ្ងន់ធ្ងរនោះទេ។ គួរបញ្ជាក់ថា បញ្ហាជម្លោះនេះបានកើតឡើងដោយសារតែតំបន់នោះមិនទាន់បោះបង្គោលព្រំដែនដាច់ស្រេច ហើយប្រជាជនខ្មែរក៏បានដាំដំណាំនៅទីនោះ ក៏ត្រូវបានទ័ពឡាវមកដកដំណាំ ទើបមានបញ្ហាកើតឡើងប៉ុន្តែមិនមានអ្វីបង្កើតជាស្ថានភាពតានតឹងនោះទេ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay