ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រសិនបើព្រៃ Amazon ត្រូវឆេះខ្ទេចអស់ តើពិភពលោកនឹងមានរឿងអ្វីកើតឡើងខ្លះ?

    BY Khmernote Media August 24, 2019
    ប្រសិនបើព្រៃ Amazon ត្រូវឆេះខ្ទេចអស់ តើពិភពលោកនឹងមានរឿងអ្វីកើតឡើងខ្លះ?

    ព្រៃ Amazon គឺជាព្រៃ ដែលមានទំហំធំបំផុតនៅលើពិភពលោកជាមួយផ្ទៃដីប្រមាណជា ៥,៥ លានម៉ែត្រការ៉េ ហើយព្រៃនេះលាតសន្ធឹងនៅប្រទេសប្រស៊ីល ប៉េរូ កូឡុំប៊ី វ៉េណេស៊ុយអេឡា អេក្វាឌ័រ បូលីវី ហ្គីយ៉ាណា សុរិន្ទ (suriname) និងប្រទេសបារាំង (French Guiana)។ កាលពីពេលថ្មីៗនេះផ្នែកមួយចំនួនរបស់ព្រៃ Amazon ត្រូវបានភ្លើងឆេះ ហើយបើយោងតាមវិទ្យាស្ថាន National Institute for Space Research បានឲ្យដឹងថា គ្រាន់តែមួយសប្តាហ៍កន្លងទៅនេះមានភ្លើងឆេះចំនួន ៩,៥០០ ដង ហើយបើសរុបតាំងពីដើមឆ្នាំ ២០១៩ មកមានករណីភ្លើងឆេះសរុបចំនួន ៧៣,០០០ ដងហើយ។

    Amazon ត្រូវបានគេចាត់ទុកថាជាដែនជំរកសត្វព្រៃដ៏កម្រ ជាប្រភពផ្តល់នូវធនធានធម្មជាតិជាច្រើន ជាពិសេសនោះគេបានរកឃើញថាខ្យល់អុកស៊ីសែនបរិសុទ្ធ ២០ % របស់ពិភពលោកទាំងមូលគឺមានប្រភពមកពីព្រៃមួយនេះ។ ដោយសារតែមានវាមានសារៈសំខាន់ដូចនេះហើយ ទើបមតិជាច្រើនគិតដោយបារម្ភថា បើថ្ងៃណាមួយព្រៃមួយនេះត្រូវឆេះអស់គ្មានសល់ តើពិភពលោកនឹងមានរឿងអ្វីកើតឡើងខ្លះ?


    បើយោងតាមលោកសាស្ត្រាចារ្យ Philip Fearnside មកពីវិទ្យាស្ថាន National Institute of Amazonian នៃប្រទេសប្រស៊ីលបានពន្យល់ថា ការបាត់បង់ព្រៃ Amazon គឺជាការបាត់បង់ធនធានធម្មជាតិមួយផ្នែកធំរបស់ពិភពលោក។ ហើយប្រសិនបើករណីនោះកើតឡើងមែន ពិភពលោកនឹងជួបប្រទះនូវបញ្ហាជាច្រើនដូចជា អាកាសធាតុភពផែនដីនឹងប្រែប្រួលខ្លាំង ព្រៃត្រូវក្លាយទៅជាវាលខ្សាច់ មានការបាក់ដី ទឹកជំនន់ ឧស្ម័នផ្ទះកញ្ចក់នៅក្នុងបរិយាកាសនឹងកើនឡើងខ្លាំង ការដាំដុះដំណាំរបស់ប្រជាកសិករក៏មិនសូវបានផ្តល់ល្អ បង្កឲ្យមានគ្រោះធម្មជាតិឥតឈប់ឈរ និងបញ្ហាសុខភាពធ្ងន់ធ្ងរជាច្រើនទៀតចំពោះប្រជាពលរដ្ឋផងដែរ៕

    អត្ថបទ៖ ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay