ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អគារ៦ជាន់ដែលឆាបឆេះរយៈពេលជិត២៤ម៉ោង ពេលនេះអាជ្ញាធរសម្រេចវាយកម្ទេចចោល

    BY Khmernote Media August 24, 2019
    អគារ៦ជាន់ដែលឆាបឆេះរយៈពេលជិត២៤ម៉ោង ពេលនេះអាជ្ញាធរសម្រេចវាយកម្ទេចចោល

    ភ្នំពេញ៖  ករណីអគ្គិភ័យឆេះរោងចក្រផលិតពូក នៅវេលាថ្ងៃត្រង់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ អាជ្ញាធរសម្រេចវាយកម្ទេចចោលទាំងស្រុងនូវអគារ៦ជាន់ ដែលរងនូវការឆាបឆេះយ៉ាងខ្លាំងជិត២៤ម៉ោង នៅសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ។ ការវាយកម្ទេចនេះ ដឹកនាំដោយ ទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ និងអភិបាលក្រុងភ្នំពេញ ដែលបានដឹកនាំផ្ទាល់នៅកន្លែងកើតហេតុ។

    យ៉ាងណាមិញមកទល់ពេលនេះអាជ្ញាធរកំពុងតែយកគ្រឿងចក្រកាយសំណល់ដែលគរនៅក្បែរអគារដើម្បីបាញ់ពន្លត់រងើកភ្លើងដែលបន្តឆេះនៅខាងក្នុង បន្ទាប់ពីកាយ និងពន្លត់រងើករួចរាល់ អាជ្ញាធរនឹងវាយកម្ទេចអគារ៦ជាន់ដែលបានឆាបឆេះខូចខាតទាំងស្រុង និងមានស្នាមប្រេះគ្រប់កន្លែង។ យោងតាមការសន្និដ្ឋានរបស់សមត្ថកិច្ច ការឆាបឆេះដ៏អាក្រក់នេះបណ្តាលមកពីមូលហេតុ ​ឆ្លង​ចរន្តអគ្គិសនី ករណីនេះបានប្រើប្រាស់រថយន្ត​អន្តរាគមន៍​បាញ់​ពន្លត់​អគ្គិភ័យ​៤៥​គ្រឿង​ និង​ប្រើប្រាស់​ទឹក​ ៣២៧​ឡាន៕

    ប្រភព និងរូបភាព​ពី ៖Fresh News

    Share This Post:
    MPO4D jitutoto mpo4d Mpoplay