ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រទេសជប៉ុនប្រឆាំងការធ្វើសមយុទ្ធរបស់កូរ៉េខាងត្បូងនៅជុំវិញកោះមានជម្លោះ Takeshima

    BY autoadmin August 26, 2019
    ប្រទេសជប៉ុនប្រឆាំងការធ្វើសមយុទ្ធរបស់កូរ៉េខាងត្បូងនៅជុំវិញកោះមានជម្លោះ Takeshima

    ជប៉ុនបានប្រឆាំងនឹងសមយុទ្ធយោធារបស់កូរ៉េខាងត្បូង នៅជុំវិញកោះ Takeshima ដែលស្ថិតក្នុងសមុទ្រជប៉ុន។ ជប៉ុនអះអាងថា កូរ៉េខាងត្បូងបានគ្រប់គ្រងប្រជុំកោះទាំងនោះ ដែលការពិតជារបស់ពួកគេ។ ចំណែកកងទ័ពជើងទឹកកូរ៉េខាងត្បូងបាននិយាយថា ខ្លួននឹងធ្វើសមយុទ្ធរយៈពេលពីរថ្ងៃនៅក្នុងតំបន់ចាប់ពីថ្ងៃអាទិត្យនេះ រួមជាមួយកម្លាំងកងទ័ព និងកងទ័ពអាកាស និងឆ្មាំឆ្នេរសមុទ្រ។ គួរឱ្យដឹងដែរថា ប្រទេសកូរ៉េខាងត្បូងបានធ្វើសមយុទ្ធចំនួនពីរដងក្នុងមួយឆ្នាំ ដែលមានគោលបំណងរារាំងការប៉ុនប៉ងចុះចតណាមួយនៅលើកោះ។

    ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងនិយាយថា ការធ្វើសមយុទ្ធនេះគ្រោងនឹងចាប់ផ្តើមនៅខែមិថុនា ប៉ុន្តែត្រូវបានពន្យាពេលដោយសារការព្រួយបារម្ភអំពីផលប៉ះពាល់លើទំនាក់ទំនងការទូតជាមួយជប៉ុន។ ប៉ុន្តែទំនាក់ទំនងទ្វេភាគីបានក្លាយជាមានភាពតានតឹង ចំពោះពាណិជ្ជកម្ម កម្លាំងពលកម្មជំនាន់សង្គ្រាម និងបញ្ហាផ្សេងៗទៀត។ ហើយសមយុទ្ធនេះគឺជាសកម្មភាពលើក ទី២ របស់កូរ៉េខាងត្បូងប្រឆាំងនឹងជប៉ុន បន្ទាប់ពីការសម្រេចចិត្តរបស់ក្រុងសេអ៊ូលក្នុងការលុបចោលកតិកាសញ្ញាចែករំលែកព័ត៌មានយោធារវាងប្រទេសទាំងពីរ។ ទីភ្នាក់ងារថែមទាំងបាននិយាយថា ប្រទេសជប៉ុនកំពុងងាកចេញពីការសន្ទនា និងការទូត ដើម្បីដោះស្រាយបញ្ហាទៀតផង។

    ចំណែកក្រសួងការបរទេសជប៉ុនបានធ្វើការតវ៉ាអំពីសមយុទ្ធយោធានេះ។ ដោយលោក Kenji Kanasugi អគ្គនាយកការិយាល័យកិច្ចការអាស៊ី និងមហាសមុទ្រ បានប្រាប់ស្ថានទូតកូរ៉េខាងត្បូងនៅទីក្រុងតូក្យូក្នុងសេចក្តីថ្លែងការណ៍មួយថា៖ “កោះទាំងនោះពិតជាផ្នែកមួយនៃទឹកដីរបស់ជប៉ុន”។ លោក Kanasugi បានបន្ដប្រាប់មន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូងថា សមយុទ្ធនេះពិតជាគួរឱ្យស្អប់ខ្ពើមណាស់ ហើយប្រទេសជប៉ុនមិនអាចទទួលយកបានឡើយ៕

    អត្ថបទ៖ លីដា

    Share This Post: