ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ការតវ៉ានៅហុងកុងកាន់តែអាក្រក់ឡើង ដោយបាតុករបានបោះគ្រាប់បែកសាំង ខណៈប៉ូលីសប្រើកាំភ្លើងបាញ់ទឹក និងឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីទប់ទល់ស្ថានការណ៍

    BY Khmernote Media August 26, 2019
    ការតវ៉ានៅហុងកុងកាន់តែអាក្រក់ឡើង ដោយបាតុករបានបោះគ្រាប់បែកសាំង ខណៈប៉ូលីសប្រើកាំភ្លើងបាញ់ទឹក និងឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីទប់ទល់ស្ថានការណ៍

    ប៉ូលីសហុងកុងបានឱ្យដឹងនៅថ្ងៃច័ន្ទ ទី២៦ ខែសីហា នេះថា ពួកគេបានចាប់ខ្លួនមនុស្សចំនួន ៣៦នាក់ ដែលក្នុងនោះក្មេងបំផុតមានអាយុ ១២ឆ្នាំ បន្ទាប់ពីអំពើហឹង្សាក្នុងអំឡុងពេលបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលបានកើនឡើង នៅពេលដែលក្រុមអ្នកតវ៉ាបានបោះគ្រាប់បែកសាំង (Molotov cocktails) ទៅលើកងកម្លាំងសន្តិសុខ ខណៈពួកគេក៏បានឆ្លើយតបទៅបាតុករដោយកាំភ្លើងបាញ់ទឹក និងឧស្ម័នបង្ហូរទឹកភ្នែក។

    បាតុកររាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នាដោយសន្តិវិធីអំឡុងពេលមានភ្លៀងធ្លាក់ខ្លាំងនៅឯពហុកីឡដ្ឋានកីឡាមួយកន្លែង ក្នុងតំបន់ Kwai Chung នៃទីក្រុង កាលពីថ្ងៃអាទិត្យ។ បន្ទាប់មកក៏មានក្រុមមនុស្សមួយក្រុមបានទៅកាន់កាប់ផ្លូវធំមួយ នៅក្នុងតំបន់ Tsuen Wan ដែលនៅជិតនោះ ដោយមានទាំងការដាក់របាំងបិទផ្លូវ និងជីកយកឥដ្ឋចេញពីកម្រាលជាដើម។

    ការតវ៉ាកាលពីថ្ងៃអាទិត្យបានធ្វើឱ្យមានការប៉ះទង្គិចគ្នាដ៏ខ្លាំងក្លាមួយចំនួនរវាងប៉ូលីស និងក្រុមបាតុករ ហើយវាបានកើនឡើងតាំងពីពាក់កណ្តាលខែមិថុនា ជុំវិញការធ្វើបត្យាប័នដ៏ចម្រូងចម្រាសបំផុត។ ប៉ូលីសបានបាញ់កាណុងបាញ់ទឹក និងឧស្ម័នបង្ហូរទឹកភ្នែកយ៉ាងសន្ធោសន្ធៅនៅក្នុងការប្រយុទ្ធគ្នាជាមួយក្រុមបាតុករគប់ឥដ្ឋកាលពីថ្ងៃអាទិត្យ ដែលវាជាថ្ងៃទី២ នៃការប៉ះទង្គិចគ្នាដោយហិង្សានៅក្នុងទីក្រុង ដែលគ្រប់គ្រងដោយចិន៕

    អត្ថបទ៖ លីដា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay