អន្តរជាតិ
កម្មករសំណង់ម្នាក់ ធ្លាក់ពីលើអគារកំពុងសាងសង់មួយកន្លែងនៅកំពង់សោម សំណាងល្អមកទើរលើជាន់ទីមួយជាប់នឹងបង្គោលភ្លើង
BY Khmernote Media
August 26, 2019
ក្រុងព្រះសីហនុ៖ បុរសជាកម្មករសំណង់ម្នាក់ បានធ្លាក់ពីលើអគារកំពុងសាងសង់មួយកន្លែងជិតអប្សរាថតរូបក្នុងសង្កាត់០២ ក្រុងព្រះសីហនុ តែសំណាងល្អមកទើរលើជាន់ទីមួយជាប់នឹងបង្គោលភ្លើង។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២៦ ខែសីហានេះ ហើយនេះជារឿងដែលសំណាងដែលកម្មកររងគ្រោះមិនមានគ្រោះថ្នាក់ដល់អាយុជីវិត។
ចំពោះករណីនេះសមត្ថកិច្ចមូលដ្ឋានថ្លែងថា ទំនងជាជនរងគ្រោះមិនមានពាក់ខ្សែក្រវ៉ាត់ការពារពេលឡើងធ្វើការងារលើការដ្ឋានសំណង់ ទើបបណ្តាលអោយរងគ្រោះថ្នាក់បែបនេះ ក្នុងនោះអជ្ញាធរក៏បានអំពាវនាវអោយក្រុមហ៊ុនសំណង់និងអ្នកមើលការខុសត្រូវលើកម្មករសំណង់ អនុវត្តន៍អោយបាននូវផ្នែកបច្ចេកទេស សុវត្ថិភាពដល់កម្មករ ពិសេសអ្នកដែលកំពុងសាងសង់តាមអាគារខ្ពស់ៗ៕





ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង