ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុរសក្លាហានត្រូវស្លាប់ខ្លួនព្រោះព្យាយាមការពារសត្វឆ្កែរបស់គាត់ ពីពួកចោរដើរទាក់ឆ្កែ

    BY Khmernote Media March 28, 2018
    បុរសក្លាហានត្រូវស្លាប់ខ្លួនព្រោះព្យាយាមការពារសត្វឆ្កែរបស់គាត់ ពីពួកចោរដើរទាក់ឆ្កែ

    ប្រទេសចិន ៖ គ្រួសារខ្លះបានចិញ្ចឹមសត្វជាច្រើននៅក្នុងផ្ទះរបស់ពួកគេ សត្វចិញ្ចឹមមិនមែនត្រូវបានចិញ្ចឹមគ្រាន់តែទុកលំអរឺចាំផ្ទះដូចពីមុននោះទេ វាត្រូវបានគេចាត់ទុកដូចសមាជិកក្នុងផ្ទះម្នាក់ដែរ។ ប្រភពព័ត៌មានក្នុងស្រុករបស់ចិនបានចុះផ្សាយករណីរន្ធត់មួយ ដែលបុរសម្នាក់ត្រូវស្លាប់ខ្លួន ខណៈពេលព្យាយាមការពារសត្វឆ្កែរបស់ខ្លួនពីពួកចោរដើរទាក់ឆ្កែយកទៅលក់។ បុរសក្លាហាននេះត្រូវមានឈ្មោះ Xie Xingcai មានវ័យ៤៨ឆ្នាំ គាត់ត្រូវបានគេប្រកាសថាស្លាប់ក្រោយថ្ងៃកើតហេតុ១៨ថ្ងៃ។
     តាមរយៈវីដេអូដែលគេបង្ហោះក្នុងបណ្តាញសង្គមបានបង្ហាញសកម្មភាពលោក Xie ព្យាយាមទៅទាញចង្កូតរថយន្តរបស់ចោរបញ្ឈប់ បន្ទាប់ពីគេបានឃើញឆ្កែរបស់ខ្លួនត្រូវបានពួកចោរអូសចូលក្នុងរថយន្តមួយនេះ។ តែមិនអាចបញ្ឈប់រថយន្តនេះបាន បែរជាត្រូវរថយន្តនោះរេចង្កូតមកប៉ះឃាត់ដួលបោកទៅលើចិញ្ចើមផ្លូវ។ គាត់ត្រូវបានគេបញ្ជូនទៅមន្ទីពេទ្យភ្លាមនោះដែរ តែគួរអោយស្តាយគ្រូពេទ្យ​បានប្រាប់ថាគាត់រងរបួសធ្ងន់ធ្ងរខ្លាំងពេករហូតមិនអាចសង្រ្គោះបាន។ ក្រុមចោរលួចឆ្កែនោះត្រូវបានប៉ូលិសចាប់បាន ជនជាប់ចោទពីរនាក់បានសារភាពបទលួចនិងឃាតកម្មដោយអចេតនា។ ជនសង្ស័យម្នាក់ព្យាយាមប្រកែកការស្លាប់របស់លោក Xie មិនស្ថិតក្នុងគម្រោងរបស់ពួកគេទេ ពួកគេសុខចិត្តលក់ផ្ទះដើម្បីផ្តល់ជាសំណងដល់គ្រួសារជនរងគ្រោះ។ តែយ៉ាងណាកូនប្រុសរបស់លោក Xie បានបដិសេធមិនទទួលប្រាក់សំណងទេ គេចង់អោយជនល្មើសទទួលទោសយ៉ាងធ្ងន់។ គេបានបន្ថែមថាករណីលួចឆ្កែនេះបានរីករាលដាលយ៉ាងខ្លាំងក្នុងប្រទេសសនេះ គេចង់អោយនេះក្លាយជាការប្រមានមួយដល់ក្រុមចោរលួចឆ្កែទាំងអស់៕
     អត្ថបទ ៖ Mali
    ប្រភព ៖ nextshark

    Share This Post:
    MPO4D jitutoto mpo4d Mpoplay