ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល អនុញ្ញាតឲ្យនិស្សិត៩០នាក់ មកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាធ្វើទស្សនកិច្ចសិក្សា
ភ្នំពេញ ថ្ងៃទី ២៨ ខែ មីនា ឆ្នាំ២០១៨
និស្សិតដេប៉ាតឺម៉ង់វិស្វកម្មសំណង់ស៊ីវិល នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) (ឬ សាលាតិចណូ)ចំនួន៩០នាក់ ត្រូវបានអនុញ្ញាតឲ្យ ធ្វើទស្សនកិច្ចសិក្សានៅរោងចក្រកែច្នៃដែករបស់ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) ដែលជាបុត្រសម្ព័ន្ធក្រុមហ៊ុន អាយ អេស អាយ គ្រុប (ISI GROUP) នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ ក្រោមកិច្ចសហការរវាងក្រុមហ៊ុន អាយ អេស អាយ ស្ទៀល និង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
ការអនុញ្ញាតឲ្យមានទស្សនកិច្ចសិក្សានេះ គឺដើម្បីផ្តល់ឱកាសដល់សិស្សនិស្សិតទាំងនោះ អាចស្វែងយល់ដោយផ្ទាល់ពីស្ថានភាព និង បរិយាកាសការងារជាក់ស្តែងក្នុងក្រុមហ៊ុន ក៏ដូចជាបទពិសោធន៍បន្ថែមលើចំណេះដឹង និង ជំនាញរបស់ខ្លួនពីសាលា។ លោក កៅ ម៉េងឆួន នាយកផ្នែកប្រតិបត្តិនៃក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានលើកឡើងថា៖« ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល តែងតែអនុញ្ញាត និង ធ្វើការស្វាគមន៍ចំពោះទស្សនកិច្ចសិក្សានានារបស់សិស្សនិស្សិតមកពីបណ្តាគ្រឹះស្ថានអប់រំផ្សេងៗក្នុងប្រទេសកម្ពុជា។ ជាពិសេសនោះ ក្រុមហ៊ុនក៏បើកឱកាសដល់សិស្សនិស្សិតធ្វើកម្មសិក្សា (internship) នៅក្រុមហ៊ុន ហើយក៏អាចក្លាយជាបុគ្គលិកពេញសិទ្ធិផងដែរ។»
នៅថ្ងៃនោះ ក៏មានការធ្វើបទបង្ហាញលើប្រធានបទសំខាន់ៗពីអ្នកជំនាញរបស់ក្រុមហ៊ុនផងដែរ ដូចជា ការគ្រប់គ្រងធនធានមនុស្ស ផលិតផលអាយ អេស អាយ បទបង្ហាញពីក្រុមហ៊ុនFUXIN STEEL BUILDINGS និង បទបង្ហាញពីប្រព័ន្ធសុវត្ថិភាព ស៥ (5s)របស់រោងចក្រ។
សូមបញ្ជាក់ថា ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៧ បច្ចុប្បន្នបានក្លាយទៅជាក្រុមហ៊ុនផលិត និង ចែកចាយដែកធំជាងគេ និង ឈានមុខគេនៅប្រទេសកម្ពុជាដែលមានសមត្ថភាពផលិតជាច្រើនពាន់តោនក្នុងមួយខែ ហើយផលិតផលទាំងនោះរួមមាន ដែកទីបមូល ទីបជ្រុង ដែកC ដែកU ដែកZ ដែកកម្រាលព្រំ IDECK ស័ង្កសីញូម ស័ង្កសីពណ៌ និង ស័ង្កសីបិទស្នោPU។ គ្រប់ផលិតផល ISI STEEL ទាំងអស់ត្រូវ បានទទួលស្គាល់ ជឿជាក់ និង ទុកចិត្តពីសំណាក់អតិថិជនដោយសារផលិតផលមាន
គុណភាពខ្ពស់ ដែលទាំងនេះ ស្តែងចេញពីភាពឧស្សាហ៍ព្យាយាម សុចរិតភាព និងគំនិតច្នៃប្រឌិតរបស់ក្រុមហ៊ុននៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ៕
ព័ត៌មានបន្ថែមទាក់ទងនឹង ទស្សនកិច្ចសិក្សានេះ សូមទាក់ទង៖
– លោក សាមិត្ត វឌ្ឍនៈឧត្តម ប្រធានផ្នែកទំនាក់ទំនងសាធារណៈ ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល តាមរយៈទូរសព្ទលេខ 015-777-305 និង អ៊ីម៉ែល vatnakoudom.samith@isisteel.com.kh
– ឬចូលទៅកាន់គេហទំព័រ http://www.isisteel.com.kh/ ឬទំព័រហ្វេកប៊ុក ISI STEEL