ឥណ្ឌូនេស៊ីត្រូវការថវិកាជាង ៣២ពាន់លានដុល្លារអាមេរិក ដើម្បីគម្រោងផ្លាស់ប្ដូរទីតាំងរដ្ឋធានី
ប្រធានាធិបតីលោក Joko Widodo បាននិយាយថា តំបន់ស្ទើរតែមួយនៃចំនួនធំក្នុងទីក្រុងហ្សាការតា (Jakarta) សព្វថ្ងៃនេះកំពុងស្ថិតនៅក្រោមកម្ពស់ទឹកសមុទ្រ។ ដូច្នេះហើយរដ្ឋធានីឥណ្ឌូនេស៊ីមួយនេះ នឹងត្រូវផ្លាស់ប្ដូរទៅរស់នៅក្នុងខេត្ត Kalimantan ខាងកើតនៅកោះ Borneo វិញ។ រដ្ឋធានីហ្សាការតាបច្ចុប្បន្ន គឺជាជម្រករបស់មនុស្សជាង ១០លាននាក់ ដែលកំពុងរស់នៅលើដីភក់ល្បាប់នេះ។ ផ្នែកខ្លះនៃទីក្រុងកំពុងលិចរហូតដល់ ២៥ សង់ទីម៉ែត្រ ហើយមួយផ្នែកទៀតស្ទើរតែស្ថិតនៅក្រោមកម្រិតទឹកសមុទ្រទៅហើយ។

ទីក្រុងថ្មីនឹងត្រូវធ្វើនៅទីតាំងដែលមិនធ្លាប់មានការអភិវឌ្ឍចំនួន ២ គឺតំបន់ Kutai Kertanegara និង Penajam Paser Utara ហើយបេសកកម្មដែលគ្រោងទុកនេះ នឹងមានតម្លៃ ៤៦៦ពាន់លានរូពី (៣២.៧៩ ពាន់លានដុល្លារអាមេរិក ឬ ២៦.៧៣ ពាន់លានផោន)។ លើសពីនេះទៅទៀតនឹងមានកម្មវិធីដ៏ធំសម្បើមមួយ ក្នុងការធ្វើវិមជ្ឈការរដ្ឋាភិបាលសម្រាប់រយៈពេល ២០ឆ្នាំចុងក្រោយ ក្នុងការផ្តល់ជូននូវថាមពលនយោបាយ និងប្រភពរូបិយវត្ថុដល់ក្រុង។ ទ្រព្យសម្បត្តិរបស់ប្រទេសនេះភាគច្រើនផ្តោតសំខាន់ទីក្រុងហ្សាការតានេះផ្ទាល់ ហើយប្រជាជនឥណ្ឌូនេស៊ីជាច្រើន ដែលកំពុងរស់នៅលើកោះចាវ៉ានេះ មិនសូវជាសប្បាយចិត្តនៅពេលដែលទីក្រុងនេះកំពុងត្រូវគេបំភ្លេចចោលនោះទេ៕

អត្ថបទ៖ លីដា