គុណប្រយោជន៍ទាំង ៥ នៃការមានពុកចង្ការ ដែលនឹងធ្វើឱ្យបុរសៗចង់សាកល្បងបណ្ដុះវាដែរ
វាមិនមែនជារឿងអាថ៌កំបាំងទេ ដែលភាគច្រើនស្រីៗមានចំណង់ចំណូលចិត្តលើបុរសដែលមាន «ពុកចង្ការ» ។ មិនថាបុរសមានពុកចង្ការក្រាស់ ឬស្ដើងនោះទេ ភាគច្រើនឱ្យតែបុរសមានពុកចង្ការសុទ្ធតែត្រូវបានគេនិយាយថា ជាមនុស្សមានការប្តេជ្ញា។ អាចនិយាយបានថា គឺដោយសារតែការព្យាយាមថែរក្សាពុកមាត់នេះឯង ព្រោះមិនមែនគ្រប់គ្នាសុទ្ធតែអាចមានពុកចង្ការដោយធម្មជាតិនោះទេ។ យ៉ាងណាមិញខាងក្រោមនេះ គឺជាប្រយោជន៍នៃការមានពុកចង្ការដទៃទៀតដែលអ្នកគួរយល់ដឹង៖
១. ការពារការឆ្លងបាក់តេរី៖ មានពុកចង្ការស្រស់ស្អាតស្មើនឹងការមានរបាំងការពារបាក់តេរី ដែលអាចការពារជំងឺ Folliculitis (ជំងឺរលាកគល់រោម) និង Pseudofolliculitis Barbae (សរសៃរោមលូតលាស់ចូលទៅក្នុងស្បែកវិញ) ដែលពួកវាជាជំងឺទូទៅដែលឫសសក់ត្រូវបានឆ្លងដោយផ្សិត ឬបាក់តេរី។ រន្ធញើសស្បែករបស់អ្នក នឹងប្រើពុកមាត់ និងពុកចង្កានៅខ្លីៗទាំងនោះ ដើម្បីជាការការពារបែបធម្មជាតិ។ ហេតុដូច្នេះហើយការកោរជាប្រចាំនឹងធ្វើឱ្យរន្ធញើសរបស់អ្នកងាយទទួលរងនូវបាក់តេរីផ្សេងៗ។

២. ដើរតួជាឧបករណ៍ចម្រោះ៖ ប្រសិនបើអ្នកមានជំងឺហឺត និងអាឡែរហ្សី ពុកចង្ការនេះគឺសម្រាប់អ្នក! សក់មុខក្រាស់ៗរួមជាមួយពុកមាត់ក្រាស់ ស្មើនឹងការច្រោះធូលី លម្លង និងផ្សិតដ៏គួរឱ្យរំខាន នៅពេលដែលអ្នកស្រូបខ្យល់ចូលមាត់ និងច្រមុះ។ ប៉ុន្តែអ្នកត្រូវប្រាកដថា អ្នកត្រូវសម្អាតពុកចង្ការឱ្យបានត្រឹមត្រូវ ដោយប្រើការសិត និងប្រេងពុកចង្ការខ្លះ ដែលអាចចូលទៅដល់ក្នុងរោម ហើយទម្លាប់នៃការសម្អាងការយ៉ាងល្អិតល្អន់គឺជាគន្លឹះសំខាន់។

៣. កាត់បន្ថយជំងឺអញ្ចាញធ្មេញ៖ មន្ទីរពេទ្យ Datuk Dr Nor Ashikin Mokhtar របស់ម៉ាឡេស៊ី ធ្លាប់បានសរសេរឱ្យ The Star ថា ពុកចង្ការ និងពុកមាត់ អាចជួយការពារបាក់តេរីមិនឱ្យចូលក្នុងមាត់ ដែលនាំឱ្យកាត់បន្ថយហានិភ័យនៃជំងឺអញ្ចាញធ្មេញ។ ជាការពិតអ្នកនៅតែត្រូវដុសធ្មេញរបស់អ្នក ប៉ុន្តែពុកចង្កាដើរតួជាការការពារបន្ថែមដែលមនុស្សជាច្រើនគ្មានវា។

៤. រក្សាស្បែកឱ្យមានសំណើម៖ ស្បែកទទេគឹងាយនឹងរងគ្រោះណាស់! មិនថានៅក្រោមអាកាសធាតុត្រជាក់, ស្ងួត និងក្តៅប៉ុណ្ណោះទេ ប៉ុន្តែពន្លឺព្រះអាទិត្យក៏ជាចំណែកផងដែរ ដែលអាចនាំឱ្យមានជំងឺមហារីកស្បែក។ ការកោរពុកចង្ការអាចបញ្ចោញរន្ធញើសឱ្យប៉ះនឹងអាកាសធាតុខខាងក្រៅ ដែលអាចបណ្តាលឱ្យដុះរោមកប់ក្រោមស្បែក (in-grown hairs) ហើយប្រសិនបើមិនប្រុងប្រយ័ត្ន ការកោរគឺគ្រោះថ្នាក់ណាស់! ឫសសក់ជួយឱ្យស្បែកមានសំណើម ជាមួយនឹងប្រេងដែលអាចធ្វើឱ្យស្បែកលូតលាស់ក្រាស់ និងការពារការជ្រុះ និងស្បែកស្ដើង។

៥. ការពារការកើតមុន៖ ទោះបីជាយើងមិនអាចមើលឃើញផ្ទាល់អ្វីដែលនៅពីក្រោមពុកចង្ការទាំងនោះ ប៉ុន្តែក៏មានឱកាសច្រើនដែលស្បែករបស់អ្នកនៅទីនោះគឺល្អខ្ចីដូចគូថកូនក្មេង ដូចដែរក្រពេញគល់រោមអាចការពារមុនបាន។ ការកោរពុកចង្ការចេញមិនត្រឹមតែបណ្តាលឱ្យស្ងួត និងរយះស្បែកប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចរាលដាលមុន រួមជាមួយការបង្កឱ្យមានមេរោគ និងបាក់តេរី តាមរយៈឡាមកោរផងដែរ៕

អត្ថបទ៖ លីដា