អន្តរជាតិ
មេដឹកនាំនៃប្រជាជាតិទាំង ៧ ប្តេជ្ញាផ្ដល់ជំនួយ ២០ លានដុល្លារអាមេរិក ដើម្បីជួយដល់ព្រៃអាម៉ាហ្សូន
BY autoadmin
August 27, 2019
ប្រភពពីប្រធានាធិបតីបារាំងបាននិយាយថា មេដឹកនាំមកពីក្រុមប្រជាជាតិឧស្សាហកម្មទាំង ៧ (G7) នឹងយល់ព្រមលើកិច្ចព្រមព្រៀងមួយ ដើម្បីផ្តល់ជំនួយបន្ទាន់ចំនួន ២០លានដុល្លារ ដើម្បីបញ្ឈប់ភ្លើងឆេះព្រៃអាម៉ាហ្សូន។ ប្រភពដដែលបានបញ្ជាក់ពីតួលេខចំនួន ២០លានដុល្លារ នេះថា៖ “ការពិតទៅជំនួយនេះគឺជាជំនួយបន្ទាន់ ពួកគេត្រូវការហិរញ្ញប្បទានជាពិសេស ពីព្រោះពួកគេមិនមានថវិកាគ្រប់គ្រាន់ ដើម្បីដាក់យន្តហោះពន្លត់អគ្គីភ័យបានទេ”។

ការប្រកាសនេះធ្វើឡើងដោយប្រធានាធិបតីបារាំងលោក Emmanuel Macron ដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ G-7 ឆ្នាំនេះ និងប្រធានាធិបតីឈីលីលោក Sebastian Pinera ។ លោក Macron បាននិយាយថា ព្រៃអាម៉ាហ្សូនជាតំណាងឱ្យ “សួត” នៃភពផែនដី ហើយមេដឹកនាំទាំងនេះ ក៏កំពុងសិក្សាពីលទ្ធភាពនៃការគាំទ្រស្រដៀងគ្នានៅទ្វីបអាហ្វ្រិក ដែលកំពុងទទួលរងពីអគ្គិភ័យនៅក្នុងព្រៃរបស់ពួកគេផងដែរ៕




អត្ថបទ៖ លីដា