អន្តរជាតិ
រថយន្តធុនធំបុកគ្នាទាំងព្រឹកនៅចំណោតលោកយាយម៉ៅពេជ្រនិល បណ្តាលឲ្យធ្លាយប្រេងខ្មៅពេញផ្លូវ
BY Khmernote Media
August 28, 2019
យោងតាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថាមុននេះបន្តិចនាវេលាម៉ោង ០៧និង៣២នាទីព្រឹក នាថៃ្ងទី២៧ ខែសីហា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកគ្នាបង្កឡើងរវាងរថយន្ដដឹកប្រេងខ្មៅក្រុមហ៊ុនPTT ជាមួយរថយន្តដឹកទំនិញ នៅចំណោតលោកយាយម៉ៅពេជ្រនិល ចន្លោះគីឡូម៉ែត្រលេខ ១០៣-១០៤ បណ្ដាលឲ្យធ្លាក់រថយន្ដពីលេីផ្លូវ និងបង្កអោយធ្លាយប្រេងខ្មៅពេញផ្លូវ ។ សូមបងប្អូនអ្នកបេីកបរឆ្លងកាត់តាមផ្លូវជាតិលេខ៤ ខេត្តព្រះសីហនុ មកភ្នំពេញមេត្តាប្រុងប្រយ័ត្នព្រោះផ្លូវឡេីងចំណោទនិងមានប្រេង៕







ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ