ទៀតហើយនៅផ្លូវជាតិលេខ៤ រថយន្ត២គ្រឿងបុកគ្នាយ៉ាងពេញទំហឹង តៃកុងឡានទាំង២រងរបួសបាក់ជើង
ខេត្តព្រះសីហនុ៖ រថយន្ត២គ្រឿងបុកប៉ះគ្នា វេលាម៉ោងជាង៥ព្រឹក ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ នៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១០៨-១០៩ ស្ថិតក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ក្នុងទិសដៅបញ្ច្រាសទិសគ្នា។
សមត្ថកិច្ចមូលដ្ឋានប្រាប់ថា រថយន្តទី១ ជារថយន្តកូរ៉េ ពណ៌ទឹកប៊ិចចាស់ ស្លាកលេខភ្នំពេញ 3A- 6631 ជិះគ្នា០៣នាក់ អ្នកបេីកបរនិងអ្នករួមដំណេីរមានឈ្មោះ ១.ឈ្មោះ ចក់ ភេទប្រុស អាយុ២២ឆ្នាំ រងរបួសបាក់ជេីងឆ្វេង មានទីលំនៅស្រុកអង្គស្នួល ខេត្តកណ្តាល (អ្នកបេីកបរ) , ២.ឈ្មោះ សែ សំអូន អាយុ៣៤ឆ្នាំ ភេទប្រុស រងរបួសស្រាល មានទីលំនៅស្រុកអង្គស្នួល ខេត្តកណ្តាល , ៣.ឈ្មោះ ជឿន សុខពៅ អាយុ១៧ឆ្នាំ ភេទប្រុសរងរបួសស្រាល មានទីលំនៅភូមិទ្រាល សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។
ចំណែករថយន្តទី២ជារថយន្តកូរ៉េដូចគ្នា ពណ៌ស ស្លាកលេខភ្នំពេញ 3B- 7801 បេីកបរដោយឈ្មោះ អូន សម្ភស្ស ភេទប្រុស អាយុ២៥ឆ្នាំ រងរបួសបាក់ជេីងឆ្វេង មានទីលំនៅភូមិជលា ឃុំជលា ស្រុកបាធាយ ខេត្តកំពង់ចាម ។ ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ចំណែករថយន្តទាំង០២គ្រឿង ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា ៕


ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង