ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សាហាវហួស! ខឹងសុំអតីតមិត្តស្រីត្រូវគ្នាវិញមិនបាន បុរសម្នាក់បានអាកសម្លាប់នាង ហើយសម្លាប់ខ្លួនឯងតាមក្រោយតែម្តង

    BY Khmernote Media August 31, 2019
    សាហាវហួស! ខឹងសុំអតីតមិត្តស្រីត្រូវគ្នាវិញមិនបាន បុរសម្នាក់បានអាកសម្លាប់នាង ហើយសម្លាប់ខ្លួនឯងតាមក្រោយតែម្តង

    ចិន៖ បុរសម្នាក់បានសម្លាប់អតីតសង្សារបស់ខ្លួន ព្រោះតែសុំនាងត្រូវគ្នាវិញមិនបាន ហើយក្រោយមកគាត់ក៏សម្លាប់ខ្លួនឯងតាមក្រោយ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងបន្ទប់សណ្ឋាគារមួយកន្លែងនៅក្នុងក្រុង Changsha ខេត្ត Hunan ភាគខាងលិចប្រទេសចិន។ តាមសាក្សីដែលជាមិត្តភក្តិរបស់ស្រ្តីរងគ្រោះបានឲ្យដឹងថា ស្ត្រីរងគ្រោះបានចែកផ្លូវគ្នាជាមួយនឹងបុរសជាសង្សាមួយរយៈមកហើយ ខណៈបុរសជាសង្សាបានព្យាយាមសុំនាងត្រូវគ្នាវិញជាច្រើនដងតែមិនបានសម្រេច។

    នៅក្នុងថ្ងៃកើតហេតុបុរសជាសង្សាបានហៅទូរស័ព្ទទៅកាន់អតីតមិត្តស្រីខ្លួន និងបានសុំជួបនាងជាលើកចុងក្រោយនៅក្នុងបន្ទប់សណ្ឋគារមួយកន្លែង ហើយដោយខ្លាចមានបញ្ហាអ្វីនោះ ស្រ្តីជាអតីតសង្សាក៏បានបបួលមិត្តភក្តិនាងដែលជាស្រ្តីដូចគ្នាទៅជាមួយ ៣ នាក់ផងដែរ។ លុះទៅដល់ក្នុងបន្ទប់សណ្ឋាគារ ការប្រកែកគ្នាមួយបានកើតឡើង និងក្រោយមកក៏ឈានទៅដល់ការកើតមានអំពើហិង្សា។

    ​ ភ្លាមនោះមិត្តភក្តិ ៣ នាក់ របស់ស្រ្តីរងគ្រោះបានរត់ចេញពីបន្ទប់សណ្ឋាគារ ដើម្បីស្វែងរកជំនួយពីបុគ្គលិកសណ្ឋាគារ តែពេលត្រលប់មកវិញក៏បានប្រទះឃើញអតីតគូស្នេហ៍ទាំងពីរនាក់បានស្លាប់បាត់ទៅហើយ។ តាមការពិនិត្យរបស់ប៉ូលិសជំនាញបានរកឃើញថា បុរសជាសង្សាបានយកកាំបិតអាកសម្លាប់អតីតមិត្តស្រីខ្លួនមុន ហើយក្រោយមកគាត់ក៏បានសម្លាប់ខ្លួនឯងតាមក្រោយទៀត៕

    អត្ថបទ៖ ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay