អាណិតណាស់! លោកតាពិការភ្នែក គ្មានកូនគ្មានចៅ ខំប្រឹងលក់បាយដំណើបយ៉ាងអត់ធ្មត់ ដើម្បីផ្គត់ផ្គង់គ្រួសារ
ថៃ៖ លោកតាពិការភ្នែកទាំងសងខាងម្នាក់កំពុងទទួលបានការអាណិតអាសូរ និងចាប់អារម្មណ៍យ៉ាងខ្លាំងពីសំំំំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមថៃ ក្រោយពួកគេបានដឹងថា រាល់ថ្ងៃគាត់ត្រូវព្យាយាមលក់បាយដំណើបយ៉ាងអត់ធ្មត់បំផុត ដើម្បីរកប្រាក់ផ្គត់ផ្គង់ប្រពន្ធអាយុ ៩៨ ឆ្នាំ របស់គាត់។ លោកតាកំសត់រូបនេះមានឈ្មោះថា Yom Homhuan បច្ចុប្បន្នមានអាយុ ៦៧ ឆ្នាំ រស់នៅក្នុងខេត្ត Phetchaburi ភាគខាងលិចប្រទេសថៃជាប់ព្រំប្រទល់ប្រទេសមីយ៉ាន់ម៉ា។ លោកតាគ្មានកូន និងសាច់ញាតិឡើយ តែគាត់មានប្រពន្ធអាយុ ៩៨ ឆ្នាំ ដែលកំពុងមានជំងឺទឹកនោមផ្អែមប្រចាំកាយផង។ រាល់ថ្ងៃលោកតាត្រូវទទួលបាយដំណើបដែលគេដាំដាក់នៅក្នុងឫស្សីពីអ្នកភូមិរបស់គាត់ ដើម្បីយកមកលក់បន្តនៅក្នុងផ្សារមួយកន្លែង។
បើទោះជាគាត់ពិការភ្នែកមែនតែគាត់នៅតែបន្តធ្វើការលក់ដូរនេះជាប្រចាំ និងមិនដើរសុំទានគេឡើយ។ បន្ទាប់ពីបានប្រទះឃើញលោកតាកំសត់រូបនេះ អ្នកប្រើប្រាស់បណ្តាញសង្គមថៃម្នាក់បានទៅសម្ភាសន៍គាត់ និងបានយកសាច់រឿងរបស់គាត់ទៅបង្ហោះក្នុងបណ្តាញសង្គមដើម្បីស្វែងរកជំនួយ។ រហូតមកទល់នឹងពេលនេះ អ្នកប្រើប្រាស់បណ្តាញសង្គមថៃជាច្រើនបាននាំគ្នារៃអង្គាសប្រាក់មួយ ចំនួនដើម្បីយកទៅជួយគាត់ ហើយអ្នកខ្លះថែមទាំងសន្សាជួយពង្រីកអាជីវកម្មរបស់គាត់ផងដើម្បីជួយបង្កើនប្រាក់ចំណូលដល់គ្រួសារគាត់៕

អត្ថបទ៖ ភក្តី


