ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ដំណើរការកំណែ​នៃ​ការ​ប្រឡងបាក់ឌុបរយៈពេល១សប្តាហ៍បានបញ្ចប់ហើយ នៅតែបូកស្រង់ពិន្ទុដោយកំុព្យូទ័រ កាលបរិច្ឆេទប្រកាសលទ្ធផលនឹងចេញតាមការគ្រោងទុក

    BY Khmernote Media August 29, 2019
    ដំណើរការកំណែ​នៃ​ការ​ប្រឡងបាក់ឌុបរយៈពេល១សប្តាហ៍បានបញ្ចប់ហើយ នៅតែបូកស្រង់ពិន្ទុដោយកំុព្យូទ័រ កាលបរិច្ឆេទប្រកាសលទ្ធផលនឹងចេញតាមការគ្រោងទុក

    ភ្នំពេញ៖ ដំណើរ​ការ​កំណែ​នៃ​ការ​ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះ​ទូទៅ និង​បំពេញ​វិជ្ជា បាន​បញ្ចប់​ទៅ​ជោគជ័យ នេះបើយោងតាមការបង្ហោះរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកនេះ។ ដំណើរ​ការ​កំណែ​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ សម័យប្រឡងថ្ងៃទី១៩ សីហា ២០១៩ បានប្រព្រឹត្តិទៅរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី២២-២៨ ខែសីហា ឆ្នាំ២០១៩ ក្រសួងបានបញ្ជាក់ថាដំណើរ​ការ​កំណែ​បាន​ប្រព្រឹត្តិ​ទៅ​ដោយ​រលូន និង​ប្រសិទ្ធភាព​ខ្ពស់​ហើយ​មិន​មាន​បាតុភាព​មិន​ប្រក្រតី​ណាមួយ​កើត​ឡើង​ឡើយ នៅ​តាម​មណ្ឌល​កំណែ​ទាំង​១០ ក្នុង​រាជ​ធានី​ភ្នំពេញ។

    ជាពិសេសគណៈកម្មការ​កំណែ​ទាំងអស់ គោរព​តាម​បទបញ្ញត្តិនៃដំណើរការកំណែបានល្អ និង​អនុវត្ត​តាម​កម្រង​ភារកិច្ច ប្រកប​ដោយ​ភាព​ហ្មត់ចត់ ស្មោះត្រង់ និង​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់។ ដំណើរ​ការ​កំណែ​បាន​ប្រព្រឹត្តិ​ទៅ ដោយ​មាន​កិច្ចសហការ​យ៉ាង​ល្អ​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ដែល​រួម​មាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ អាជ្ញាធរ​ដែនដី កង​កម្លាំង​មាន​សមត្ថកិច្ច និង​មន្រ្តី​សុខាភិបាល។ ដំណើរ​ការ​បន្ទាប់ ​គឺ​ជា​ដំណើរ​ការ​បូក​ស្រង់​ពិន្ទុ​ដោយ​កុំព្យូទ័រ តាម​ការ​គ្រោង​ទុក លទ្ធផល​ប្រឡង​នឹង​ត្រូវ​ប្រកាស​នៅ​តាម​មណ្ឌល​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល នៅ​រសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ និងនៅតាមមណ្ឌលប្រឡងផ្សេងៗទៀតនៅនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩៕

    ប្រភព៖ ក្រសួងអប់រំ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay