ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ការពិតនៅពីក្រោយរូបថត Selfie លើដំបូលរថយន្ត ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍របស់ស្រ្តីថៃម្នាក់ ដែលត្រូវបាចែកចាយពេញបណ្តាញសង្គម

    BY Khmernote Media August 30, 2019
    ការពិតនៅពីក្រោយរូបថត Selfie លើដំបូលរថយន្ត ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍របស់ស្រ្តីថៃម្នាក់ ដែលត្រូវបាចែកចាយពេញបណ្តាញសង្គម

    កាលពីប៉ុន្មានថ្ងៃនេះមានរូបថតរបស់ស្រ្តីជនជាតិថៃម្នាក់បានថតរូប Selfie នៅលើដំបូលរថយន្តបន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍រួចកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមជាមួយនឹងចម្ងល់ថា តើវាអាចទៅរួចដោយរៀបណា? ដើម្បីស្រាយចម្ងល់នេះក្រុមអ្នកសារព័ត៌មាន Coconuts បានទៅសម្ភាសន៍ជាមួយស្រ្តីរងគ្រោះនោះដោយផ្ទាល់ ដើម្បីឲ្យនាងបកស្រាយអំពីករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះ ដែលមានខ្លឹមសារដូចខាងក្រោម៖

    ស្រ្តីរងគ្រោះមានឈ្មោះថា Jintamas Nacum ហើយការពិតគ្រោះថ្នាក់នេះបានកើតឡើងតាំងពីថ្ងៃទី៥ ខែ សីហា ឆ្នាំ ២០១៨ ម្ល៉េះ ហើយនាងក៏បានបង្ហោះរូបនេះម្តងហើយក្រោយកើតហេតុភ្លាមៗ តែពេលនោះហាក់មិនសូវមានអ្នកចាប់អារម្មណ៍ច្រើនឡើយ។ ដោយឡែកកាលពីពេលថ្មីៗនេះ មិត្តប្រុសរបស់នាងបានចែករំលែក (Share) រូបភាពនេះឡើងវិញ ហើយមានសារព័ត៌មានមួយចំនួនយកទៅផ្សព្វផ្សាយបន្ត ទើបធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងតែម្តង។ អ្នកនាង Jintamas Nacum បានរៀបរាប់ថា៖ នៅក្នុងថ្ងៃកើតហេតុនោះ គាត់រួមជាមួយនឹងមិត្តប្រុសគាត់បានជិះម៉ូតូពីស្រុក Nakhon Chai Si ទៅកាន់ស្រុក Salaya នៃខេត្ត Nakhon Pathom ប្រទេសថៃ។

    លុះបើកដល់កន្លែងកើតហេតុសម្រាប់តែមានរថយន្ត Toyota Hilux មួយគ្រឿងបើកបត់ក្រោយភ្លាមៗដោយមិនបើកភ្លើងស៊ីញូ និងធ្វើឲ្យម៉ូតូរបស់គាត់ត្រូវបុកចំកណ្តាលរថយន្តតែម្តង។ ក្នុងហេតុការណ៍នេះអ្នកនាង Jintamas Nacum ត្រូវប្លោងទៅលើដំបូលរថយន្តតែគ្មានការរងរបួសធ្ងន់ធ្ងរឡើយ ចំណែកឯមិត្តប្រុសរបស់នាងវិញត្រូវប្លោងទៅបុកនឹងកញ្ចក់ទ្វាររថយន្តតែគាត់បានពាក់មួយសុវត្ថិភាពត្រឹមត្រូវ ទើបគាត់ក៏គ្មានគ្រោះថ្នាក់ធ្ងន់ធ្ងរដែរ។ ក្រោយមានគ្រោះថ្នាក់ការជជែកគ្នាមួយបានកើតឡើងហើយអ្នកនាង Jintamas Nacum បានដឹងថា រថយន្តនោះមានប័ណ្ណធានារ៉ាប់រងឡើយ ដូចនេះគាត់ក៏សម្រេចចិត្តថតរូប Selfie ប៉ុន្មានសន្លឹកដើម្បីទុកជាភស្តុតាំងពេលប្ដឹងផ្ដល់គ្នា។

    យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះអ្នកនាង Jintamas Nacum មិនទាន់ទទួលបានសូម្បីតែពាក្យសូមទោសពីសំណាក់ម្ចាស់រថយន្ត ហើយគាត់បានចំណាយប្រាក់ផ្ទាល់ខ្លួនអស់ប្រមាណជា ២ ម៉ឺនដុល្លារហើយសម្រាប់ជួសជុលម៉ូតូ។ អ្នកនាង Jintamas Nacum បានឲ្យដឹងផងដែរថា នៅខែក្រោយនេះគាត់អាចនឹងត្រូវបង្ហាញខ្លួនទៅមុខតុលាការជាមួយភាគីម្ចាស់រថយន្ត ដើម្បីស្រាយបញ្ហានេះនៅចំពោះមុខច្បាប់៕

    អត្ថបទ៖ ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay