ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ហួសចិត្ត! ស្ងាត់ៗលួចសង់ជណ្តើរយោងនៅចំកណ្តាលផ្លូវដើរតែម្តង មិនញញើតអាជ្ញាធរបន្តិចសោះ

    BY Khmernote Media August 29, 2019
    ហួសចិត្ត! ស្ងាត់ៗលួចសង់ជណ្តើរយោងនៅចំកណ្តាលផ្លូវដើរតែម្តង មិនញញើតអាជ្ញាធរបន្តិចសោះ

    យោងតាមការបញ្ជាក់ពីរដ្ឋបាលខណ្ឌចំការមន បានឲ្យដឹងថា នៅរសៀលថ្ងៃ ពុធ ១៣រោច ខែ ស្រាពណ៍ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០១៩ លោក អាំង សិរីពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខណ្ឌចំការមន បានដឹកនាំក្រុមការងាររដ្ឋបាលខណ្ឌចំការមន និងរដ្ឋបាលសង្កាត់ទន្លេបាសាក់ ចុះត្រួតពិនិត្យការរុះរើជណ្ដើរយោង ដែលបានសង់រំលោភលើចិញ្ចើមផ្លូវសាធារណៈ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ៧៨ ភូមិ ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោយពេលរដ្ឋបាលខណ្ឌបានជូនដំណឹងដោយទុកពេលអោយម្ចាស់ជណ្តើរយោងខាងលើរយៈ ពេល ១០ថ្ងៃ ក្នុងការរុះរើចេញជាបន្ទាន់ ម្ចាស់បានឯកភាពតាមការណែនាំរបស់ក្រុមការងារ និងបានរុះរើចេញដោយខ្លួនឯង៕

    ប្រភព៖ រដ្ឋបាលខណ្ឌចំការមន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay