ព័ត៌មានជាតិ
នរកប៉ុន្មានជាន់ទើបសម! កូនប្រុសតិរិច្ឆាន សុំលុយទិញថ្នាំញៀនមិនបាន យកឈើជ្រុងវាយសម្លាប់ម្តាយវ័យចំណាស់ស្លាប់យ៉ាងអាណោធអាធ័ម
BY Khmernote Media
August 29, 2019
កំពង់ស្ពឺ៖ កូនប្រុសអកត្តញូសុំលុយម្តាយវ័យជរាទិញថ្នាំញៀនមិនបានទាញឈើជ្រុងវាយម្តាយឲ្យស្លាប់យ៉ាងអាណោធអាធ័ម ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ នៅចំណុចភូមិត្រពាំងថ្ម ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
ជនបង្កជាកូនប្រុស អកត្តញូ ឈ្មោះ ភាញ ភី ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បានធ្វើសកម្មភាពក្រោយពេលដែលសុំលុយម្តាយមិនបានទើបយកដំបងឈើជ្រុង វាយទៅលើម្តាយឈ្មោះ ឌុល រឿនអាយុ ៧៨ឆ្នាំ បណ្តាលឲ្យដេកស្លាប់នៅក្នុងដីឡូតិ៍មុខផ្ទះរបស់ខ្លួន។ ក្រោយកើតហេតុសមត្ថកិច្ច បានចុះអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យជាកូនអកត្តញូយកមកសាកសួរនិងចាត់ការតាមនិតិវិធីច្បាប់៕


ប្រភព៖ SamNang