ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចិននឹងរៀបចំព្យុហយាត្រាយោធាដ៏ធំមួយ ដើម្បីប្រារព្ធខួបលើកទី៧០នៃការបង្កើតសាធារណរដ្ឋប្រជាមានិត

    BY autoadmin August 29, 2019
    ចិននឹងរៀបចំព្យុហយាត្រាយោធាដ៏ធំមួយ ដើម្បីប្រារព្ធខួបលើកទី៧០នៃការបង្កើតសាធារណរដ្ឋប្រជាមានិត

    ប្រទេសចិនបានប្រកាសថា ខ្លួននឹងរៀបចំព្យុហយាត្រាយោធាដ៏ធំមួយនៅទីក្រុងប៉េកាំងនៅថ្ងៃទី១ ខែតុលា ដែលជាផ្នែកមួយនៃការប្រារព្ធខួបលើក ទី៧០ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។ មន្រ្តីចិនបានប្រាប់សន្និសីទសារព័ត៌មានមួយនៅថ្ងៃព្រហស្បតិ៍នេះថា ពិធីដ៏ធំមួយនឹងត្រូវប្រារព្ធឡើងដើម្បីប្រារព្ធខួបនៅទីលានធានអានមេន ដោយមានប្រធានាធិបតីលោក ស៊ី ជីនពីង និងមេដឹកនាំដទៃទៀតចូលរួម។

    មន្រ្តីយោធាជាន់ខ្ពស់ម្នាក់បាននិយាយនៅក្នុងសន្និសីទថា ការធ្វើព្យុហយាត្រាយោធាទ្រង់ទ្រាយធំមួយ នឹងធ្វើឡើងដោយមានបំពាក់នូវឧបករណ៍យោធាសិល្បៈទំនើបៗមួយចំនួនរបស់ប្រទេស។ គាត់និយាយថា ការដើរព្យុហយាត្រានេះនឹងក្លាយជាឱកាសមួយ ដើម្បីបង្ហាញពីរូបភាពបើកចំហ និងមានទំនុកចិត្តរបស់កងទ័ពប្រជាជន ខណៈវាត្រូវបោះជំហានទៅមុខមួយជំហានទៀត ដើម្បីក្លាយជាយោធាលំដាប់ពិភពលោក។

    មន្ត្រីរូបនោះបានសង្កត់ធ្ងន់ថា ការដើរព្យុហយាត្រានេះនឹងមិនមានប្រធានបទផ្តោតលើប្រទេស តំបន់ ឬស្ថានការណ៍ជាក់លាក់ណាមួយឡើយ។ លោកបានមានប្រសាសន៍ថា កងទ័ពប្រជាជននឹងបន្តខិតខំឆ្ពោះទៅរកសន្តិភាព និងស្ថេរភាពនៅលើពិភពលោក។ មន្រ្តីចិនក៏បាននិយាយដែរថា ខួបលើកទី៧០ ក៏នឹងមានការដង្ហែក្បួនរបស់ប្រជាជនចិនជាង ១០ ម៉ឺននាក់ និងកាំជ្រួចផងដែរ៕

    អត្ថបទ៖ លីដា

    Share This Post: