ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រេស៊ីលចេញច្បាប់ហាមឃាត់ការដុតព្រៃយកដីធ្វើកសិកម្ម ដើម្បីឆ្លើយតបនឹងអគ្គីភ័យកំពុងកើតមាននៅព្រៃអាម៉ាហ្សូន

    BY autoadmin August 30, 2019
    ប្រេស៊ីលចេញច្បាប់ហាមឃាត់ការដុតព្រៃយកដីធ្វើកសិកម្ម ដើម្បីឆ្លើយតបនឹងអគ្គីភ័យកំពុងកើតមាននៅព្រៃអាម៉ាហ្សូន

    ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro បានហាមឃាត់ការឈូសឆាយដី រយៈពេល ៦០ថ្ងៃ ដើម្បីឆ្លើយតបនឹងអគ្គីភ័យនៅតំបន់ព្រៃអាម៉ាហ្សូន។ លោក Bolsonaro បានចេញក្រឹត្យស្តីពីការហាមឃាត់កាលពីថ្ងៃព្រហស្បតិ៍ ហើយវិធានការណ៍នេះអនុវត្តចំពោះជនជាតិដើម និងកសិករ ដែលជាធម្មតាត្រូវបានអនុញ្ញាតឱ្យចាប់ផ្តើមការដុតនេះ សម្រាប់គោលបំណងដូចជាការអភិវឌ្ឍដីកសិកម្ម។

    កាលពីដើមសប្តាហ៍នេះ Bolsonaro ក៏បានបដិសេធសំណើ G7 ចំនួន ២០លានដុល្លារ ជាជំនួយដើម្បីជួយប្រេស៊ីលក្នុងការប្រយុទ្ធប្រឆាំងនឹងអគ្គិភ័យនៅព្រៃអាម៉ាហ្សូន។ លោក Bolsonaro បាននិយាយថា លោកនឹងយល់ព្រមពិភាក្សាអំពីជំនួយនោះទេ ប្រសិនបើប្រធានាធិបតីបារាំងលោក Emmanuel Macron មិនសុំទោសចំពោះការហៅគាត់ថា ជាមនុស្សកុហក ហើយដកចេញនូវយោបល់របស់គាត់អំពីព្រៃអាម៉ាហ្សូន។

    គួររំលឹកដែរថាលោក Macron បានរិះគន់ Bolsonaro ថាមិនបានធ្វើអ្វីគ្រប់គ្រាន់ ដើម្បីការពារព្រៃទឹកភ្លៀងនេះទេ។ ប្រទេសនៅអ៊ឺរ៉ុបក៏បានបន្ទោសថា ជំហរគាំទ្រការអភិវឌ្ឍន៍យកដីធ្វើកសិកម្មរបស់ Bolsonaro បានធ្វើឱ្យភ្លើងឆេះកាន់តែខ្លាំងឡើងៗ។ អាម៉ាហ្សូនគឺជាព្រៃធំជាងគេនៅលើពិភពលោក ហើយជាង ២ ភាគ ៣ នៃព្រៃ គឺស្ថិតនៅក្នុងប្រទេសប្រេស៊ីល៕

    អត្ថបទ៖ លីដា

    Share This Post: