ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បង្ក្រាបទីតាំងល្បែងសុីសងខុសច្បាប់ ស្ទូចប្រេងកូឡា នៅខណ្ឌដូនពេញ

    BY Khmernote Media August 30, 2019
    បង្ក្រាបទីតាំងល្បែងសុីសងខុសច្បាប់ ស្ទូចប្រេងកូឡា នៅខណ្ឌដូនពេញ

    ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង២១ និង៣០នាទី អធិការនគរបាលខណដូនពេញ កម្លាំងផ្នែកយុត្តិធម៌ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក បានបើកកិច្ចប្រតិបត្តិការ បង្រ្កាបទីតាំងបើកលេងល្បែងសុីសងខុសច្បាប់ (ស្ទូចប្រេងកូឡា) ស្ថិតនៅចំណុចលើដីវាល ជាប់ផ្លូវបេតុង ភូមិទី២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

    អត្តសញ្ញាណជនសង្ស័យត្រូវឃាត់ខ្លួន ឈ្មោះ អ៊ូ ប៉ែត ភេទ ស្រី អាយុ ៣៩ មុខរបរនៅផ្ទះ មានទីលំនៅបច្ចុប្បន្ន ផ្ទះជួលផ្លូវលេខ៧០ ភូមិទី២០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ(ជាអ្នកបើកលេងល្បែងសុីសងខុសច្បាប់)។

    វត្ថុតាងចាប់យកបានរួមមាន៖
    ១ .កំរាលកៅស៊ូពណ៍ស មានរូបសត្វចំនួន១២
    ២. ប្រអប់ប្រេងកូឡារូបស្វាចំនួន៣៤ប្រអប់
    ៣.កញ្រ្ចែងជ័រពណ៍ក្រហម+លឿងចំនួន០២
    ៤. ពីដុងជ័របិតស្គតពណ៌ក្រហម+ខៀវចំនួនមួយ
    ៥. ទូរសព្ទ័ដៃម៉ាក់ ខេមហ្វូនពណ៍ខ្មៅមួយគ្រឿង
    ៦. ប្រាក់ចំនួន ៣៣០០,០០០រៀល(បីលានសាមសិបមុឺនរៀល).
    ៧ .កាបូបស្ពាយចំនួន០២ ពណ៍ខ្មៅ និងប្រផេះ

    បច្ចុប្បន្នកម្លាំងខណ្ឌប៉ុស្តិ៍ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay