និស្សិតស្រីម្នាក់ប្រកាសដាក់លក់ដេញថ្លៃព្រហ្មចារីរបស់ខ្លួនតាមអនឡាញ ឥលូវតម្លៃឡើងដល់ជាង១០ម៉ឺនដុល្លារ (មានវីដេអូ)
អូស្ត្រាលី៖ និស្សិតស្រីម្នាក់បានប្រកាសលក់ព្រហ្មចារីខ្លួនជាផ្លូវការ តាមរយៈការដាក់ដេញថ្លៃក្នុងវេបសាយ Cinderella Escorts។ យុវតីរូបនេះមានឈ្មោះថា Kiara អាយុ២០ឆ្នាំ ជានិសិ្សតរស់នៅក្នុងទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី។ មុនពេលសម្រេចប្រកាស លក់ព្រហ្មចារី នាងបានប្រាប់ឲ្យដឹងថា គ្មានបុរសណាម្នាក់សាកសមនឹងទទួលបានព្រហ្មចារីរបស់នាងនោះទេ ដូចនេះទើបនាងសម្រេចប្រកាសលក់តែម្តង។
នាងបានបន្ថែមថា ប្រាក់ដែលបានមកការលក់នេះគឺនាងនឹងយកទៅផ្គត់ផ្គង់ការសិក្សារបស់នាង ធ្វើដំណើរទៅជុំវិញពិភពលោក និងទុកសម្រាប់ចំណយប្រចាំថ្ងៃផ្សេងៗមួយចំនួនទៀត។ រហូតមកទល់នឹងពេលនេះមានបុរសពីរនាក់ហើយ ដែលបានបង្ហាញការ ចាប់អារម្មណ៍មកលើព្រហ្មចារីរបស់នាង ដោយម្នាក់គឺជាតារាចម្រៀងដ៏ល្បីម្នាក់នៅក្នុងប្រទេសអូស្រ្តាលី និងម្នាក់ទៀត គឺអ្នកជំនួញរស់នៅក្នុងប្រទេសអូស្រ្តាលីដូចគ្នាដែរ។
ចំពោះតម្លៃព្រហ្មចារីរបស់នាងវិញគឺបានកើនដល់ ១៦០,០០០ដុល្លារហើយ ហើយគេរំពឹងថាតម្លៃនេះអាចនឹងកើតឡើងបន្តទៀត។ អ្នកដែលហ៊ានចាយលុយច្រើនជាងគេ និងចុងក្រោយគេ គឺជាអ្នកដែលមានសិទ្ធនាំយកនាងទៅរួមភេទតាមលក្ខខណ្ឌកំណត់៕
អត្ថបទ៖ ភក្តី
ប្រភព៖ dailymail





