ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាងខ្លួនជាប្រពន្ធអ្នកធំ លើកដៃទះកំផ្លៀងសន្តិសុខនៅខុនដូ ក្រោយសន្តិសុខរូបនោះមិនព្រមយកអាហារកម្ម៉ង់ទៅប្រគេនជូនដល់បន្ទប់

    BY autoadmin August 30, 2019
    អាងខ្លួនជាប្រពន្ធអ្នកធំ លើកដៃទះកំផ្លៀងសន្តិសុខនៅខុនដូ ក្រោយសន្តិសុខរូបនោះមិនព្រមយកអាហារកម្ម៉ង់ទៅប្រគេនជូនដល់បន្ទប់

    ម៉ាឡេស៊ី៖ មានអំណាចមិនមែនមានន័យថា អ្នកអាចក្រអឺតក្រទម និងអួតអាងដាក់មនុស្សជុំវិញខ្លួននោះទេ ព្រោះមនុស្សម្នាក់ៗគួរតែចេះបន្ទាបខ្លួនជានិច្ច។ ជាក់ស្ដែកថ្មីៗនេះមានវីដេអូ CCTV មួយកំពុងធ្វើឱ្យអ្នកលេងបណ្ដាញភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយនឹងភាពក្អេងក្អាងរបស់ស្ដ្រីជាអ្នកធំម្នាក់។ ដោយស្ដ្រីម្នាក់នោះបានអួតអាងថា ខ្លួនជា “Datin” (សំដៅដល់ភរិយារបស់អ្នកធំមានមុខតំណែងខ្ពស់នៅម៉ាឡេស៊ី) និងបានទះកំផ្លៀងសុន្ដិសុខយាមខុនដូម្នាក់ គ្រាន់តែរឿងអាហារហូបចូលពោះខ្លួនឯង។

    រឿងរ៉ាវបានកើតឡើងម្សិលមិញថ្ងៃទី ២៩ ខែសីហា ដោយស្ដ្រីដៃដល់បានបញ្ជាទិញអាហារតាមអនឡាញ។ ក្រោយមកនៅពេលដែលអ្នកដឹកជញ្ជូនអាហារបានមកដល់មុខខុនដូដែលគាត់រស់នៅ សុន្ដិសុខក៏បានហៅគាត់ឱ្យចុះមកទទួលអាហារដែលគាត់ខ្លួនឯងបានកុម៉្មង់ ប៉ុន្តែស្ដ្រីដៃដល់មិនព្រមចុះមកទេ ហើយថែមទាំងបានបញ្ជាឱ្យសុន្ដិសុខយកអាហារទាំងអស់នោះទៅឱ្យគាត់ដល់បន្ទប់ ប៉ុន្តែសន្ដិសុខមិនព្រមទៅតាមការបញ្ជានោះទេ ព្រោះវាខុសច្បាប់គ្រប់គ្រង។

    នៅក្នុងវីដេអូ CCTV យើងឃើញថា ស្ដ្រីដៃដល់ដូចជាព្យាយាមសម្ដែងការមិនពេញចិត្ត ចំពោះកិរិយារបស់សន្ដិសុខនៅនឹងមុខថ្នាក់លើរបស់គាត់។ បន្ដិចក្រោយមកក៏ឃើញស្ត្រីដៃដល់បានទះកំផ្លៀងសន្ដិសុខ ហើយក៏ដើរចេញទៅបាត់ ចំណែកសន្ដិសុខបានត្រឹមតែឈរឱបដៃ។ យ៉ាងណាក៏ដោយនៅថ្ងៃទី៣០ ខែសីហានេះ ខាងអ្នកគ្រប់គ្រងក៏បានដាក់ពាក្យបណ្ដឹងដោយថ្កោលទោសថា វាជាឥរិយាបទអសីលធម៌៕

    អត្ថបទ៖ លីដា

    Share This Post: