ព័ត៌មានជាតិ
ឃាត់ខ្លួនជនសង្ស័យបានម្នាក់ហើយ ក្នុងចំណោមក្រុមក្មេងស្ទាវដេញវាយគ្នាផ្អើល តំបន់ទឹកធ្លាក់ថ្មក្រាល ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង
BY Khmernote Media
August 30, 2019
កំពង់ឆ្នាំង៖ ក្រោយករណីបង្កហឹង្សាជម្លោះរវាងបក្ខពួកក្រុមក្មេងទំនេីង២ក្រុម កាលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១៦និង៣០នាទីកន្លងទៅ ស្ថិតនៅភូមិកោះខ្ទុម ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង សមត្ថកិច្ចនគរបាលជំនាញនៃស្នងការដ្ឋានខេត្តកំពង់ឆ្នាំង និងកម្លាំងនគរបាលនៃអធិការដ្ឋានស្រុកទឹកផុស បានសហការជាមួយនឹងកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានធ្វេីការស្រាវជ្រាវតាមវែកមុខជនដៃដល់។
ដោយក្នុងនោះកម្លាំងកងរាជអាវុធហត្ថខេត្តចាប់បានមុខសញ្ញាជនបង្កបានម្នាក់ឈ្មោះ វី នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩នេះ ស្ថិតនៅភូមិក្រោយវត្ត ឃុំខ្លុងពពក ស្រុកទឹកផុស ឥឡូវនេះសមត្ថកិច្ចកំពុងធ្វេីការស្រាវជ្រាវតាមចាប់ខ្លួនបក្ខពួកបន្តទៀត៕




ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង