ក្រុមក្មេងស្ទាវ២ក្រុមដេញវាយគ្នាផ្អើល តំបន់ទឹកធ្លាក់ថ្មក្រាល ព្រោះតែរឿងស្រលាញ់ស្រីតែមួយ ពេលនេះសមត្ថកិច្ចឃាត់ខ្លួនបាន៣នាក់ទៀតហើយ និងបន្តចាប់ខ្លួនបន្ថែមទៀត
កំពង់ឆ្នាំង៖ ក្រោយករណីបង្កហឹង្សាជម្លោះរវាងបក្ខពួកក្រុមក្មេងទំនេីង២ក្រុម កាលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១៦និង៣០នាទីកន្លងទៅ ស្ថិតនៅភូមិកោះខ្ទុម ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង សមត្ថកិច្ចពាក់ព័ន្ធបានធ្វេីការស្រាវជ្រាវតាមវែកមុខជនដៃដល់។ បន្ទាប់ព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ កម្លាំងអាវុធហត្ថ បានឃាត់ខ្លួនជនសង្ស័យ ម្នាក់ ឈ្មោះ វី នៅភូមិក្រោយវត្ត ឃុំខ្លុងពពក ស្រុកទឹកផុស នៅរសៀលថ្ងៃដដែលកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកទឹកផុស បានបន្តឃាត់ខ្លួនមុខសញ្ញា ដែលបង្កហិង្សាដោយចេតនានៅទីតាំងតំបន់ទេសចរណ៍ទឹកធ្លាក់ថ្មក្រាលបានចំនួន ៣នាក់ ថែមទៀតហេីយ មាន ឈ្មោះ សាំង សាន់ ហៅខុង , ឈ្មោះ ទិន ហុងតាយ និង ឈ្មោះ យិន សុផាតយុទ្ធ ហៅយ៉ូ។
សមត្ថកិច្ចកំពុងតែដុតដៃដុតជើង បន្តចាប់ខ្លួនមនុស្សបន្ថែមទៀត ពាក់ព័ន្ធនឹងការវាយតប់គ្នាយ៉ាងអាណាធិបតេយ្យនៅតំបន់ទេសចរណ៍ខាងលើនេះ សមត្ថកិច្ចកំណត់អត្តសញ្ញាណបានអស់ហើយ។ គួរបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ មានក្មេងស្ទាវពីរក្រុមបានវ៉ៃគ្នា ផ្អើលតំបន់ទឹកធ្លាក់ថ្មក្រាល ស្ថិតនៅក្នុងភូមិកោះខ្ទុំ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ ដែលករណីវ៉ៃតប់គ្នានេះត្រូវបានសមត្ថកិច្ចបញ្ជាក់ថា ដោយក្រុមទាំង២នេះស្រឡាញ់ស្រីតែមួយ៕



ប្រភព៖ ស្នងការដ្ឋាននគរបាលកំពង់ឆ្នាំង/ ទូរទស្សន៍ខេត្តកំពង់ឆ្នាំង