ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាជ្ញាធរហ្វីលីពីនរៀបចំយុទ្ធនាការពិសេសមួយ នរណាចាប់បានមូស២០០ក្បាលអាចដូរបានបាយហូបមួយគីឡូ

    BY Khmernote Media September 2, 2019
    អាជ្ញាធរហ្វីលីពីនរៀបចំយុទ្ធនាការពិសេសមួយ នរណាចាប់បានមូស២០០ក្បាលអាចដូរបានបាយហូបមួយគីឡូ

    ហ្វីលីពីន៖ អាជ្ញាធរហ្វីលីពីនបានរៀបចំកម្មវិធីពិសេសនៅក្នុងភូមិដាច់ស្រយ៉ាលមួយគឺអាជ្ញាធរនឹងផ្តល់ជូនបាយទម្ងន់មួយគីឡូក្រាមទៅកាន់ប្រជាជនណា ដែលអាចចាប់មូសបានប្រមាណជា ២០០ ក្បាល ឬពេញមួយចាន (ចានសំប៉ែត)។ ការពិតទៅ កម្មវិធីពិសេសនេះមិនមែនជាការប្រកួតប្រជែងអ្វីនោះទេ តែវាជាយុទ្ធនាការកំចាត់ជំរកមូស ដើម្បីបង្កាជំងឺគ្រុនឈាម ដែលកំពុងតែរាតត្បាតខ្លាំងនៅក្នុងតំបន់នោះ។ មុននឹងចាប់ផ្ដើមលេងកម្មវិធីពិសេសនេះ អាជ្ញាធរបាននាំប្រជាពលរដ្ឋសំអាតបរិស្ថាននៅក្នុងភូមិ និងបំផ្លាញជំរកសត្វមូសជាមួយសិន។ លុះពេលសំអាតរួច និងពេលដែលមូសកំពុងតែផ្អើលនោះ អាជ្ញាធរបានចែកចាន ឬថាស ដែលមានលាបប្រេងស្អិតម្យ៉ាងនៅពីលើ ហើយពួកគេគ្រាន់តែគ្រវីចាននោះទៅឆ្វេងទៅស្ដាំ នោះមូសនឹងជាប់នៅលើចាន ឬថាសនោះតែម្តង។

    សម្រាប់អ្នកអាចចាប់មូសបានច្រើនតាមការកំណត់នឹងទទួលបានរង្វាន់លើកទឹកចិត្តជាបាយមួយគីឡូក្រាម ហើយប្រជាជនខ្លះក៏បានយកបាយនោះមកហូបជុំគ្នាជាការសប្បាយផងដែរ។ សូមបញ្ជាក់ជូនថា ជំងឺគ្រុនឈាមនៅក្នុងប្រទេសហ្វីលីពីនហាករាតត្បាតខ្លាំងនៅក្នុងឆ្នាំនេះ ដោយគិតត្រឹមពេលនេះចំនួនអ្ននមានជំងឺគ្រុនបានកើតមានជាង ៥ ០០០ ករណី ហើយក្នុងនោះមាន ៦២២ ករណី បានបង្កឲ្យជនរងគ្រោះស្លាប់ផងដែរ៕

    អត្ថបទ៖ ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay