ទីក្រុងចំនួន ៣ របស់អាស៊ី ជាប់ជាទីក្រុងមានសុវត្ថិភាពបំផុតនៅលើពិភពលោក
យោងតាមការស្ទង់មតិដោយអង្គភាពស៊ើបការណ៍សេដ្ឋកិច្ច (EIU) ដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍បានឱ្យដឹងថា បាងកកជាប់ជាទីក្រុងមានសុវត្ថិភាពបំផុតលំដាប់ទី៤៧ ស្ទួនគ្នាជាមួយនឹងហូជីមីញរបស់វៀតណាម ក្នុងចំណោម ៦០ ប្រទេសទូទាំងពិភពលោក។ របាយការណ៍ក៏បានឱ្យដឹងដែរថា ទីក្រុងតូក្យូបានជាប់ជាទីក្រុងមានសុវត្ថិភាពបំផុតនៅលើពិភពលោកលំដាប់ទី១ ខណៈសិង្ហបុរីមានសុវត្ថិភាពបំផុតទី១ នៅអាស៊ីអាគ្នេយ៍។
ការស្ទង់មតិនេះវាបានស្ទាបស្ទង់ទីក្រុងចំនួន ៦០ នៅជុំវិញពិភពលោក ដោយថ្លឹងថ្លែងពិន្ទុពីសូចនាករចំនួន ៥៧ រួមមានទាំងសន្តិសុខហេដ្ឋារចនាសម្ព័ន្ធ សន្តិសុខផ្ទាល់ខ្លួន និងប្រព័ន្ធសុខាភិបាល។ ទីក្រុងបាងកកទទួលបានពិន្ទុចំនួន ៥៧.៦ ខណៈទីក្រុងតូក្យូទទួលបាន ៩២ពិន្ទុ និងសិង្ហបុរីមាន ៩១.៥ពិន្ទុរ។ ទីក្រុងរបស់អាស៊ីចំនួន ៣ បានឈរក្នុងកំពូលតារាងតែម្ដង ដែលក្នុងនោះមានដូចជា៖ ទីក្រុងតូក្យូ (ទី១), សិង្ហបុរី (ទី២) និងអូសាកា (ទី៣)៕




អត្ថបទ៖ លីដា