ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រុមជិះកង់មនុស្សធម៌ ប្រមូលថវិកាបានរហូតដល់ទៅ៩៨លានរៀល បរិច្ចាគជូនដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប

    BY Khmernote Media August 31, 2019
    ក្រុមជិះកង់មនុស្សធម៌ ប្រមូលថវិកាបានរហូតដល់ទៅ៩៨លានរៀល បរិច្ចាគជូនដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប

    ខេត្តសៀមរាប ៖ កម្មវិធីជិះកង់ស្វែងរកមូលនិធិជួយមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប រៀបចំដោយក្រុមការងារមនុស្សធម៍អូរ៣ ខេត្តព្រះសីហនុ ដឹកនាំដោយ លោកឧកញ៉ា ទៀ វិចិត្រ សហការជាមួយសាខាកាកបាទក្រហមខេត្តសៀមរាប និងចលនាយុវជនកម្ពុជាក្រុម១៥៧ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប ក្រុមហ៊ុន GTVC ប្រមូលបានថវិកា ជូនមន្ទីរពេទ្យជិត៩៨លានរៀល។

    កម្មវិធីជិះកង់ ដើម្បីប្រមូលមូលនិធិជួយដល់មន្ទីរពេទ្យកុមារអង្គរនេះមានការចូលរួមពីក្រុមជិះកង់ចំនួន ៥ រួមមាន ក្រុមសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក្រុមសហភាពសហព័ន្ធកម្ពុជា ក្រុមមនុស្សធម៌០៣ ខេត្តព្រះសីហនុ ក្រុមចលនាយុវជនកម្ពុជាក្រុម ១៥៧ សាខាខេត្តព្រះសីហនុ-សៀមរាប ក្រុមកង់ភ្នំអារ៉ែង និង ក្រុមG.T.V.C៕

    ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង

    Share This Post:
    MPO4D jitutoto mpo4d Mpoplay