ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្រីៗថៃប្រតិកម្មនឹងរដ្ឋាបាល ដែលបានណែនាំមិនឲ្យពួកនាងស្លៀកពាក់សិចស៊ីក្នុងពិធីបុណ្យចូលឆ្នាំថ្មី

    BY Khmernote Media March 30, 2018
    ស្រីៗថៃប្រតិកម្មនឹងរដ្ឋាបាល ដែលបានណែនាំមិនឲ្យពួកនាងស្លៀកពាក់សិចស៊ីក្នុងពិធីបុណ្យចូលឆ្នាំថ្មី

    ថៃ៖ សារជាភាសាអង់គ្លេសដែលសរសេរថា #DontTellMeHowToDress (កុំប្រាប់ខ្ញុំពីរបៀបស្លៀកពាក់) និងពាក្យថា #TellMenToRespect (ប្រាប់បុរសឲ្យចេះគោរព) ត្រូវបានក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមថៃ ទាំងប្រជាពលរដ្ឋធម្មតា និងតារាល្បីៗជាច្រើនបាននាំគ្នាចែករំលែកបន្តគ្នា យ៉ាងព្រោងព្រៀតពេញបណ្តាញសង្គម Twitter ដែលសារទាំងនេះគឺត្រូវបានក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមឆ្លើយតបទៅកាន់ រដ្ឋាភិបាលរបស់ថៃ។

    សូមរលឹកឡើងវិញថា កន្លងមកមានការស្ទង់មតិមួយបានរកឃើញថា ស្រ្តីជនជាតិថៃអាយុចាប់ពី ១០ទៅ៤០ឆ្នាំ ជាង៥០ភាគរយត្រូវ បានគេបៀតបៀនផ្លូវភេទក្នុងអំឡុងពេលប្រទេសថៃប្រារព្ធពិធីលេងបាញ់ទឹក ដែលជាផ្នែកមួយក្នុងពិធីបុណ្យសង្ក្រានឆ្នាំថ្មីរបស់ថៃ។ តាមរយៈលទ្ធផលនៃស្ទង់មតិគេក៏បានស្នើឲ្យក្រសួងមហារផ្ទៃថៃស្វែងរចំណាត់ការសមស្របណាមួយ ដើម្បីទប់ស្កាត់រឿងនេះផងដែរ។

    ហើយកាលពីប៉ុន្មានថ្ងៃមុនេះ រដ្ឋាភិបាលថៃបានចេញសេចក្តីប្រកាសក្នុងន័យអប់រំដល់ប្រជាពលរដ្ឋជាស្រ្តីថា ត្រូវស្លៀកពាក់ឲ្យបានសមរម្យ កុំស្លៀកពាក់សិចស៊ីក្នុងពេលសង្គ្រានឆ្នាំថ្មី ដើម្បីចៀសវៀងកុំឲ្យមានការបៀតបៀនផ្លូវភេទពីសំណាក់ក្រុមមនុស្សប្រុស។ ជាការឆ្លើយតបទៅកាន់រដ្ឋាភិបាលក្រុមស្ត្រីថៃមួយចំនួន បាននាំគ្នាសរសេរ និងចែករំលែកសារដូចដែលបានរៀបរាប់ខាងលើពេញបណ្តាញសង្គមតែម្តង៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ coconuts

    Share This Post:
    MPO4D jitutoto mpo4d Mpoplay