ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មីយ៉ាន់ម៉ានឹងដាក់ទណ្ឌកម្មលើទាហាន ដែលមានពាក់ព័ន្ធចំពោះការស្លាប់របស់ជនជាតិរ៉ូហ៊ីងយ៉ា

    BY autoadmin September 2, 2019
    មីយ៉ាន់ម៉ានឹងដាក់ទណ្ឌកម្មលើទាហាន ដែលមានពាក់ព័ន្ធចំពោះការស្លាប់របស់ជនជាតិរ៉ូហ៊ីងយ៉ា

    កងទ័ពមីយ៉ាន់ម៉ានិយាយថា ខ្លួននឹងធ្វើតាមច្បាប់តុលាការទៅលើទាហាន ដែលមានពាក់ព័ន្ធនឹងការស្លាប់របស់ជនមូស្លីមរ៉ូហ៊ីងយ៉ា នៅឯរដ្ឋរ៉ាក់ឃីនភាគខាងលិច។ ដោយការអនុវត្តនេះ គឺដោយសារកម្លាំងសន្តិសុខរបស់ខ្លួន បានបើកការបង្ក្រាបដ៏ធំមួយទៅលើក្រុមសកម្មប្រយុទ្ធរ៉ូហ៊ីងយ៉ានៅក្នុងរដ្ឋរ៉ាក់ឃីន កាលពីឆ្នាំ២០១៧ ដែលបណ្តាលឱ្យជនជាតិរ៉ូហ៊ីងយ៉ាជាង ៧០០,០០០នាក់ ត្រូវរត់ភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដែស។ ហើយកាលពីខែកុម្ភៈ ឆ្នាំ២០១៨ របាយការណ៍របស់សមាគមព័ត៌មានបានចោទប្រកាន់ថា មានអ្នកភូមិមួយចំនួនត្រូវបានគេសម្លាប់ និងកប់ចោលដោយកងកម្លាំងសន្តិសុខ បន្ទាប់ពីការចាប់បង្ក្រាបយ៉ាងឃោរឃៅនោះ។

    យោធាមីយ៉ាន់ម៉ាបាននិយាយថា ពួកគេមិនបានដឹងពីការចូលរួមរបស់ពួកទាហាន ក្នុងការធ្វើទុក្ខបុកម្នេញជនជាតិរ៉ូហ៊ីងយ៉ា ក្នុងអំឡុងពេលយុទ្ធនាការបង្ក្រាបកាលពី ២ឆ្នាំមុននោះទេ។ ពួកគេមិនបានបញ្ជាក់ថា នឹងកាត់ទោសពួកទាហាននោះយ៉ាងណាទេ ប៉ុន្តែទោសរបស់ពួកគេគឺទាក់ទិននឹងការសម្លាប់។ ចំណែកការវិលត្រឡប់ចូលប្រទេសមីយ៉ាន់ម៉ានៃជនជាតិរ៉ូហ៊ីងយ៉ា ក៏ត្រូវបានគេពន្យារពេលសិនដែរ។ មីយ៉ាន់ម៉ាផ្ទាល់ក៏អាចនឹងត្រូវបានរិះគន់ដោយសហគមន៍អន្តរជាតិ ជុំវិញដំណើរការនៃការធ្វើមាតុភូមិនិវត្តន៍របស់ខ្លួន នៅឯកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិនៅខែនេះផងដែរ។ ហើយពួកយោធាក៏ទំនងជាមិនចង់ប្រឈមនឹងការរិះគន់នេះទេ ដូច្នេះហើយទើបពួកគេនឹងដាក់ទោសពួកទាហាន និងប្រកែកថាមិនជាប់ទាក់ទងនឹងការសម្លាប់រង្គាលនេះ៕

    អត្ថបទ៖ លីដា

    Share This Post: