ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្មេងស្រីម្នាក់ពុលស្លាប់ ដោយសារតែញ៉ាំបុកល្ហុង

    BY Khmernote Media September 2, 2019
    ក្មេងស្រីម្នាក់ពុលស្លាប់ ដោយសារតែញ៉ាំបុកល្ហុង

    ថៃ៖ ក្មេងស្រីម្នាក់កើតមានអាការពុលអាហារធ្ងន់ធ្ងររហូតត្រូវស្លាប់បាត់បង់ជីវិត ក្រោយពេលដែលនាងបានញ៉ាំបុកល្ហុង ដែលម្តាយនាងបានទិញផ្ញើ។ ក្មេងស្រីរងគ្រោះមានឈ្មោះថា Nong Fonអាយុ ១៦ ឆ្នាំ រស់នៅក្នុងប្រទេសថៃ។ នៅក្នុងល្ងាចនៃថ្ងៃកើតហេតុម្តាយរបស់ក្មេងស្រីរងគ្រោះបានទិញបុកល្ហុងមួយកញ្ចប់ផ្ញើនាងនៅផ្ទះ ដោយក្នុងបុកល្ហុងនោះមានបញ្ចូលទាំងក្តាម និងទឹកប្រហុកផង។ បន្ទាប់ពីញ៉ាំរួចភ្លាមៗក្មេងស្រីរងគ្រោះមានសភាពធម្មតា តែដល់ពេលយប់បន្តិចស្រាប់នាងចាប់ផ្ដើមឈឺពោះ រាគ ក្អួត និងស្លេកស្លាំងជាខ្លាំង។ ពេលនោះម្តាយរបស់នាងបានបញ្ជូននាងទៅកាន់មន្ទីរពេទ្យ តែជាអកុសលនាងបានស្លាប់តាំងពីមុនពេលទៅដល់មន្ទីរពេទ្យម្លះ។

    ខាងវេជ្ជបណ្ឌិតបានពន្យល់អំពីបញ្ហានេះថា ក្មេងស្រីរងគ្រោះបានពុលអាហារ ដែលធ្វើឲ្យមេរោគបានជ្រាបពេញពោះវៀនរបស់នាង ហើយដោយរាងកាយរបស់នាងខ្សោយប្រឆាំងនឹងមេរោគនោះមិនបាន ទើបនាងត្រូវមេរោគធ្វើទុករហូតដល់ស្លាប់តែម្តង។ សូមបញ្ជាក់ថា នេះជាករណីកម្រមួយនៅក្នុងប្រទេសថៃ ព្រោះជាទូទៅប្រជាពលរដ្ឋថៃចូលចិត្តញ៉ាំបុកល្ហុងជាប្រចាំ និងគ្មានបញ្ហាអ្វីឡើយ៕

    អត្ថបទ៖ ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay