ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បាញ់ទៀតហើយ! មនុស្ស ៧នាក់បានស្លាប់ និង ២២នាក់បានរងរបួស ក្នុងការបាញ់ប្រហារយ៉ាងរង្គាលនៅឯភាគខាងលិចរដ្ឋតិចសាស់

    BY autoadmin September 2, 2019
    បាញ់ទៀតហើយ! មនុស្ស ៧នាក់បានស្លាប់ និង ២២នាក់បានរងរបួស ក្នុងការបាញ់ប្រហារយ៉ាងរង្គាលនៅឯភាគខាងលិចរដ្ឋតិចសាស់

    យ៉ាងហោចណាស់មានមនុស្ស ៧នាក់បានស្លាប់ និង ២២នាក់បានរងរបួស បន្ទាប់ពីខ្មាន់កាំភ្លើងម្នាក់បានរត់គេចពីចំណតចរាចរណ៍របស់ប៉ូលីស ហើយបានចាប់ផ្តើមការបាញ់ទៅលើមនុស្សដោយមិនរើសមុខ។ ខ្មាន់កាំភ្លើងជាបុរសស្បែកស ឈ្មោះ Seth Ator ស្ថិតក្នុងវ័យជាង ៣០ឆ្នាំ ប៉ុន្តែក្រោយមកត្រូវបានបាញ់សម្លាប់ដោយប៉ូលីសនៅខាងក្រៅរោងកុនមួយ នៅឯក្រុងអូឌីសា។ ប៉ូលីសបាននិយាយថា អ្នកស្លាប់មានអាយុពី ១៥ ទៅ ៥៧ ឆ្នាំ ហើយអ្នករងរបួសរួមមាន៖ មន្រ្តីអនុវត្តច្បាប់ ៣នាក់ និងក្មេងអាយុ ១៧ខែម្នាក់។

    ការបាញ់ប្រហារនេះបានចាប់ផ្តើមនៅពេលដែលកងកម្លាំងសន្តិសុខសាធារណៈនៃរដ្ឋតិចសាស់ បានឃាត់រថយន្តហុងដាមួយគ្រឿង ពីបទរំលោភចរាចរណ៍នៅម៉ោងប្រហែល ៣ និង ១៥ នាទីល្ងាច។ ជនល្មើសដែលជិះរថយន្តនោះក៏បានបាញ់សម្លាប់កងកម្លាំង ហើយបានរត់ភៀសខ្លួនទៅទិសខាងលិចចូលទៅក្រុងអូឌីសា។ ខ្មាន់កាំភ្លើងក្រោយមកត្រូវបានបាញ់សម្លាប់ដោយប៉ូលីស នៅខាងក្រៅរោងកុនក្នុងក្រុងអូឌីសានោះផ្ទាល់។ យ៉ាងណាមិញប៉ូលីសបាននិយាយថា មិនទាន់មានចម្លើយច្បាស់លាស់នៅឡើយទេអំពីមូលហេតុនៃការបាញ់ ប៉ុន្តែអាជ្ញាធរជឿជាក់ថា ខ្មាន់កាំភ្លើងបានធ្វើសកម្មភាពតែម្នាក់ឯង គ្មានអ្នករួមគំនិតទេ៕

    អត្ថបទ៖ លីដា

    Share This Post: