ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អតីតអភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ ត្រូវតុលាការសម្រេចឲ្យជាប់ពន្ធនាគារ១៣ឆ្នាំ

    BY Khmernote Media September 2, 2019
    អតីតអភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ ត្រូវតុលាការសម្រេចឲ្យជាប់ពន្ធនាគារ១៣ឆ្នាំ

    ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញបានប្រកាសសាលក្រមសម្រេចអោយ អតីតអភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ ជាប់ពន្ធនាគារ១៣ឆ្នាំ និង លោក ឡាយ ណារិទ្ធ ជាប់ពន្ធនាគារ១០ឆ្នាំ ពីបទឃាតកម្ម។ ចំណែក ឈ្មោះ ម៉េន សាម៉ៃ និង ជឹម វុធ ដាក់ពន្ធនាគារម្នាក់ៗ២ឆ្នាំ ពីបទលាក់កំបាំងតម្រុយ។

    គួររំលឹកថាជនរងគ្រោះឈ្មោះ ចែវ សុវឌ្ឍនា ត្រូវគេប្រទះឃើញចងកស្លាប់ក្នុងបន្ទប់គេងរបស់នាង នៅក្នុងផ្ទះជួលដ៏ធំមួយដែលលោក ឡាយ វណ្ណៈ ជាអ្នកជួលឲ្យនៅក្នុងភូមិផ្សារតាកោរ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨កន្លងទៅ។ ករណីឃាតកម្មនេះត្រូវសមត្ថកិច្ចសន្និដ្ឋានថា ជារឿងអត្តឃាត ព្រោះតែវិបត្តិស្នេហា ប៉ុន្ដែក្រោយពីបើកការស្រាវជ្រាវសមត្ថកិច្ចជំនាញរបស់នាយកដ្ឋាន ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានរកឃើញថា ករណីខាងលើ មិនមែនជារឿង អត្តឃាតឡើយ ពោលគឺជារឿង ឃាតកម្ម ដោយមានអ្នកបញ្ជា និងរៀបចំទុកសម្លាប់ ជនរងគ្រោះ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay