ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បុរសជនជាតិចិនម្នាក់ ត្រូវជាប់ខ្នោះភ្លាមៗ ក្រោយផ្អើលថាបានឱបលូកលាន់បំពានលើរាងកាយ ពេលស្ត្រីជាកម្មករខ្មែរកំពុងឱនរើសសារុង

    BY Khmernote Media September 2, 2019
    បុរសជនជាតិចិនម្នាក់ ត្រូវជាប់ខ្នោះភ្លាមៗ ក្រោយផ្អើលថាបានឱបលូកលាន់បំពានលើរាងកាយ ពេលស្ត្រីជាកម្មករខ្មែរកំពុងឱនរើសសារុង

    ក្រុងព្រះសីហនុ៖ បុរសជនជាតិចិនម្នាក់ ត្រូវបានឃាត់ខ្លួនភា្លមៗនាំយកមកដោះស្រាយនៅប៉ុស្តិ៍នគរបាលសង្កាត់លេខ១ ក្រុងព្រះសីហនុ ក្រោមបទចោទប្រកាន់ សង្សយ័ថាចាប់ឱបបំពានលើរាងកាយស្ត្រីជាកម្មករជនជាតិខ្មែរម្នាក់ នៅការដ្ឋានសំណង់មួយកន្លែងក្នុងសង្កាត់លេខ១ កាលពីម៉ោងជាង៨ព្រឹក ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩នេះ។

    ទោះជាយ៉ាងនេះក្តី បើយោងតាមប្រភពពីកម្មករខ្មែរដូចគ្នាថ្លែងថា បុរសសង្ស័យជនជាតិចិនរូបនេះបានប្រកែកថា ខ្លួនមិនបានប្រព្រឹត្តអំពើនោះទេ ប៉ុន្តែភាគីស្ត្រីរងគ្រោះអះអាងថា បុរសជនជាតិចិនរូបនេះ ចូលទៅចាប់អោបខ្លួនពីក្រោយនិងលូកលាន់បំពានលើរាងកាយ ពេលជនរងគ្រោះកំពុងឱនរើសសារុងនៅក្នុងបន្ទប់ស្នាក់នៅ។ ករណីនេះសមត្ថកិច្ចកំពុងដោះស្រាយតាមនិតិវិធី៕

    ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង

    Share This Post:
    MPO4D jitutoto mpo4d Mpoplay